ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាប័ត្រជូននិស្សិត PPIU ជាង ២ពាន់នាក់
អត្ថបទដោយ៖
ហេង វណ្ណា
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យក្រោមប្រឹងប្រែងយ៉ាងស្វិតស្វាញ។
សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់កិត្តិយសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាប័ត្រជូននិស្សិតសាកលវិទ្យាល័យ PPIU ដើម្បីជាការលើកទឹកចិត្តដល់និស្សិតដែលបញ្ចប់ការសិក្សា។ សម្តេចតេជោធ្លាប់បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ សញ្ញាបត្ររបស់សាកលវិទ្យាល័យPPIU ចំនួន ៥លើករួចមកហើយ។


ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។