សម្តេចតេជោ ហ៊ុន សែន៖ នឹងពាក់នាឡិកាអាស៊ាន ដែលកម្ពុជា ផលិតឡើងជាពិសេស ដើម្បីជូនមេដឹកនាំអាស៊ាន និងអ្នកពាក់ព័ន្ធ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីប្រគល់សញ្ញាបត្រ ជូននិស្សិត នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU) នាព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្ដេចនឹងពាក់ នាឡិកា អាស៊ាន ដែលកម្ពុជា បានផលិតនាឡិកាអាស៊ានពិសេស ២៥គ្រឿង ដោយសរសេរលើនាឡិកានោះថា ផលិតនៅកម្ពុជា ដើម្បីជូនមេដឹកនាំអាស៊ាន និងអ្នកពាក់ព័ន្ធ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា «ខ្ញ៉ំនឹងពាក់នាឡិកា អាស៊ាននោះ នៅពេលប្រជ៉ំអាស៊ាន»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «យើងមានអាស៊ានតែ១០ទេ ប៉ុន្តែយើងមានដៃ គូច្រើន យើងអញ្ជើញដូចជា ប្រធានធនាគារពិភពលោក អគ្គនាយក IMF ប្រធានធនាគារADB អគ្គនាយកអង្កការពាណិជ្ជកម្មពិភពលោក អគ្គនាយក អង្គការសុខភាពពិភពលោក ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធាន អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ និងប្រធានវេទិកា សេដ្ឋកិច្ចពិភពលោក»។
សម្តេចតេជោ ហ៊ុន សែន ក៏បានយកឱកាសនេះសូមអភ័យទោស ប្រជាជនក្រុងភ្នំពេញទុកជាមុន ដែលអាចកកស្ទះចរាចរណ៍ ដោយសារ បិទផ្លូវខ្លះ ពេលប្រជ៉ំកំពូលអាស៊ាននាខែវិច្ជិកាខាងមុខ៕
ដោយ៖វណ្ណ លុក

