សម្តេចតេជោ ហ៊ុន សែន អរគុណតុលាការបារាំងដែល បានផ្ដល់ យុត្តិធម៌ និងភាពស្អាតស្អំដល់រូបលោក ក្នុងរឿងក្ដីជាមួយលោក សម រង្ស៊ី

ភ្នំពេញ៖ថ្លែងចេញពីពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកល វិទ្យាល័យ ភ្នំពេញអន្ដរជាតិ នាព្រឹកថ្ងៃអង្គារទី១១ ខែតុលា ឆ្នាំ ២០២២នេះ សម្តេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែង អំណរគុណដល់តុលាការបារាំង ដែលបានផ្ដល់យុត្តិធម៌ និងភាព ស្អាតស្អំដល់រូបសម្តេច នៅក្នុងសំណុំរឿងក្ដីក្ដាំប្រឆាំងនឹងលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ ដែលជាប់ទាក់ទងនឹងមរណភាព របស់ លោកឧត្តមសេនីយ៍ ហុក ឡង់ឌី នៅក្នុងឧប្បត្តិហេតុធ្លាក់ ឧទ្ធម្ភាគចក្រ កាលពីឆ្នាំ២០០៨។

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ កាលពី ក្នុងអំឡុងឆ្នាំ២០១៩ បានប្រើប្រាស់គណនីហ្វេសបុកផ្ទាល់ខ្លួន ចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថា ជាអ្នកនៅពីក្រោយ ហេតុការណ៍នេះ។ ការលើកឡើងរបស់លោក សម រង្ស៊ីដូច្នេះ បានបង្ខំឱ្យប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោក លោក ឌី វិជ្ជា ជាកូនប្រុសរបស់លោក ហុង ឡង់ឌី និងជាកូនប្រសារបស់សម្តេចតេជោ ហ៊ុន សែន ដាក់ពាក្យបណ្ដឹងពីរ ដាក់ដោយឡែកពីគ្នាទៅកាន់តុលាការទីក្រុងប៉ារីស ប្រឆាំងនឹង លោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍។

ពាក្យបណ្ដឹងដែលដាក់ទៅកាន់តុលាការបារាំងតាំងពីឆ្នាំ២០១៩ នៅទីបំផុតទៅត្រូវបានកាត់សេចក្ដីជាផ្លូវការ នៅថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២២។ តាមរយៈសាលក្រម តុលាការបារាំងចាត់ ទុកការចោទប្រកាន់របស់លោក សម រង្ស៊ី ថាសម្តេចតេជោ នាយក រដ្ឋមន្ដ្រី ហ៊ុន សែន ជាអ្នកនៅពីក្រោយការធ្លាក់ ឧទ្ធម្ភាគចក្រ លោក ហុក ឡង់ឌី កាលពីឆ្នាំ២០០៨ ថាជាការចោទប្រកាន់ដែលធ្វើ ឡើង ដោយគ្មានភស្តុតាង ឬការបញ្ជាក់ណាមួយច្បាស់លាស់ ដែលអាច ឈាន ទៅបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលកម្ពុជាមានជាប់ពាក់ ព័ន្ធនឹង ករណីធ្លាក់ឧទ្ធម្ភាគចក្រនោះទេ។

ដ្បិតតែលោក សម រង្ស៊ី បានដាក់ឯកសារជាច្រើនទៅកាន់តុលាការ បារាំងក៏ពិតមែន ប៉ុន្តែឯកសារទាំងនោះមានលក្ខណៈមិនច្បាស់ លាស់ ស្មុគស្មាញ ដែលមិនអាចយកមកធ្វើជាសំអាងហេតុ បាន ឡើយ។ នេះបើតាមសាលក្រមរបស់តុលាការ ការចោទប្រកាន់ របស់លោក សម រង្ស៊ី ទៅលើសម្តេចតេជោ ហ៊ុន សែន គឺជាការ បរិហាកេរ្តិ៍យ៉ាងធ្ងន់ធ្ងរដែលពុំអាចប្រកែកបាន។

យ៉ាងណាក៏ ដោយ ដោយសារតែដើមបណ្ដឹង គឺសម្តេចតេជោ នាយករដ្ឋមន្ដ្រី និងជនជាប់ចោទលោក សម រង្ស៊ី មានវិសមមាត្រ នឹងគ្នា ដោយសម្តេចតេជោ ហ៊ុន សែន មានអំណាចនិងឥទ្ធិពលក្នុង តំណែងជានាយករដ្ឋមន្ដ្រីនៃកម្ពុជា ខណៈលោក សម រង្ស៊ី មិនមាន អំណាចឬមុខតំណែងស្មើសម្តេចតេជោ ហ៊ុន សែន តុលាការបារាំង បានសម្រេចអនុគ្រោះទោសដល់ជនជាប់ចោទ សម រង្ស៊ី។

យោងតាមសំអាងហេតុទាំងនេះ តុលាការបារាំងបានធ្វើ សេចក្ដី សម្រេចចំនួនបួនចំណុច៖ ១. តុលាការអនុគ្រោះទោសចំពោះ ជនជាប់ចោទ សម រង្ស៊ី ឱ្យរួចផុតពីបទចោទ។ ២. តុលាការទទួល ស្គាល់សម្តេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថាជាបុគ្គលមាន គុណ សម្បត្តិក្នុងការធ្វើបណ្ដឹងចំពោះអំពើរបស់លោក សម រង្ស៊ី ក្នុងនាមជាដើមបណ្ដឹងផ្នែករដ្ឋប្បវេណី។ ៣. តុលាការសម្រេចលើក លែងការទាមទាររបស់ដើមបណ្ដឹងឱ្យផ្ដន្ទាទោសតាមច្បាប់ចំពោះជនជាប់ចោទ សម រង្ស៊ី ឱ្យសងសំណងរដ្ឋប្បវេណីចំនួនមួយអឺរ៉ូ និង ៤. តុលាការបដិសេធចោល ការស្នើសុំរបស់ភាគីជនជាប់ ចោទឱ្យដើម បណ្ដឹងសងនូវសំណងនៃការខាតបង់ដែលទទួលរងដោយបណ្ដឹង ដូចជាការជួលមេធាវី ឬការចំណាយផ្សេងៗដោយសារការ ប្ដឹងរបស់ ដើមបណ្ដឹង។

សម្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា បើទោះបីជាតុលាការបារាំងសម្រេច អនុគ្រោះទោសដល់ជនជាប់ចោទ សម រង្ស៊ី ដោយសំអាងថា ការ កាត់ទោសព្រហ្មទណ្ឌអាចប៉ះពាល់ជាក់ស្ដែងដល់វិសមមាត្ររវាងដើមបណ្ដឹងនិងជនជាប់ចោទ ទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិ ដែលការពារដោយអនុសញ្ញាស្ដីពីសិទ្ធិមនុស្សក៏ដោយចុះ តែយ៉ាង ហោច ណាស់ សាលក្រមរបស់តុលាការបារាំងនេះ បានផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំដល់រូបលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅចំពោះ មុខការចោទប្រកាន់គ្មានមូលដ្ឋានរបស់លោក សម រង្ស៊ី។

តាមរយៈសាលក្រមនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាអះអាងថា សម្តេច បានទទួលនូវអ្វីដែលសម្តេចចង់បានរួចរាល់ហើយ។ ហេតុដូច្នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេច នឹងមិនប្ដឹង ឧទ្ធរណ៍បន្តទៀតទេ។ ប៉ុន្តែនៅក្នុងករណីដែលលោក សម រង្ស៊ី ប្ដឹងឧទ្ធរណ៍នៅក្នុងសំណុំរឿងនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាស ថា សម្តេច នឹងកំដរដល់ទីបញ្ចប់។

ដោយឡែកភាគីលោក សម រង្ស៊ី តាមរយៈប្រព័ន្ធតេឡេក្រាម ផ្លូវការ របស់ក្រុមមន្ដ្រីអតីតគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅបរទេស បានបកស្រាយខ្លឹមសារនៃសាលក្រមតុលាការ បារាំង ក្នុងន័យផ្សេង ដោយប្រកាសថា៖ «តុលាការបារាំងសម្រេច សេចក្ដី ឱ្យ លោក សម រង្ស៊ី ឈ្នះក្ដីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងកូន ប្រសា»។
ប៉ុន្តែសម្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា តាមរយៈប្រសាសន៍នៅព្រឹក ថ្ងៃអង្គារ ទី១១ ខែតុលា បើលោក សម រង្ស៊ី យល់ថាខ្លួនឈ្នះក្ដី ការ ឈ្នះនោះគឺស្ថិតនៅត្រង់ចំណុចតែមួយគត់ ដែលតុលាការសម្រេច លើកលែងមិនឱ្យលោក សម រង្ស៊ី សងសំណងរដ្ឋប្បវេណីចំនួន ១អឺរ៉ូ ដល់ដើមបណ្ដឹង គឺសម្តេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន។

គួររំឭកជូនថា តុលាការបារាំង នៅថ្ងៃទី ០១ កញ្ញា បានបើក សវនាការស្ដាប់សក្ខីកម្មនៃបណ្តឹងដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងទៅតុលាការបារាំងកាលពីឆ្នាំ ២០១៩ ក្រោយលោក សម រង្ស៊ី លើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាមនុស្សនៅពី ក្រោយការស្លាប់របស់ លោក ជា វិជ្ជា ប្រធានសហជីព និងលោក ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ។

នៅក្នុងសនាការកាលពីថ្ងៃទី០១ ខែកញ្ញានោះ លោក សម រង្ស៊ី បាន ចំណាយពេលជាង ៥ ម៉ោង ដោយបានព្យាយាមបង្វែ ស្ថានការណ៍ លើកនិយាយពីបរិបទនយោបាយកម្ពុជា នាខណៈមេធាវីលោក ហ៊ុន សែន ទាមទាររកភ័ស្តុតាងរឹងមាំនៃការចោទប្រកាន់។

ចំពោះមុខតុលាការបារាំង ក្រុមមេធាវីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញបានព្យាយាមកត់សម្គាល់ចម្លើយរបស់លោក សម រង្ស៊ី។ លោក Luc Brossolet មេធាវីលោកហ៊ុន សែន កត់សម្គាល់ ថា អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺពេលលោក សម រង្ស៊ី ឆ្លើយ សំណួរ។ លោកថា «អ្វីដែលយើងបានឃើញ គឺលោក សម រង្ស៊ី មិនអាចឆ្លើយសំណួរ មិនអាចពន្យល់»។ សម្រាប់លោក Luc Brossolet ចម្លើយដែលគ្មានមូលដ្ឋានរបស់លោក សម រង្ស៊ី គឺបង្ហាញថា ជាការចោទប្រកាន់ដោយគ្មានហេតុផល។

លោក គី តិច ប្រធានក្រុមមេធាវីរដ្ឋាភិបាលកម្ពុជា ដែលជា តំណាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយ ការពារបណ្តឹងដែលប្តឹងលោក សម រង្ស៊ី ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនបំណងចង់ប្តឹងជនជាតិដូចគ្នានោះទេ។ តែករណីលោក សម រង្ស៊ី ជាការចោទប្រកាន់ធ្ងន់ធ្ងរមិន អាច ទទួលយកបាន។ បើតាមការគូសបញ្ជាក់របស់លោកមេធាវី គី តិច បណ្តឹងនេះធ្វើឡើងដើម្បីទាមទារជានិមិត្តរូប នូវសំណងជាទឹកប្រាក់ មួយអឺរ៉ូប៉ុណ្ណោះ តែអ្វីដែលសំខាន់គឺយុត្តិធម៌ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន។

គួរបញ្ជាក់ថា សំណុំរឿងបរិហារកេរ្តិ៍ ដែលបើកក្តីនៅទីក្រុងប៉ារីសនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានចាត់ក្រុមអ្នកច្បាប់ឱ្យប្តឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍។ បណ្តឹងទាំងពីរ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី សរសេរថា លោក ហ៊ុន សែន ជាអ្នកនៅពីក្រោយ នៃការ ដាក់ គ្រាប់បែកបំផ្ទុះឧទ្ធម្ភាគចក្រ សម្លាប់ លោក ហុក ឡុងឌី កាល ពីឆ្នាំ ២០០៨ នៅខេត្តស្វាយរៀង រួមទាំងការស្លាប់របស់លោក ជា វិជ្ជា ប្រធានសហជីពកាលពីឆ្នាំ ២០០៤៕
ដោយ៖កែវ កិរិយា

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner