នាយករដ្ឋមន្រ្តីអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman ប្រកាសពីគម្រោងទីក្រុងថ្មីឈ្មោះ “THE LINE” នៃប្រទេសអារ៉ាប៊ីសាអូឌីត
អត្ថបទដោយ៖
AMS OneMinute
គម្រោងទីក្រុង “THE LINE” សាងសង់ជាបន្ទាត់ត្រង់ ប្រវែង ១៧០គីឡូម៉ែត្រ ហើយអាចឱ្យមនុស្សយ៉ាងតិចណាស់ ១លាននាក់រស់នៅ ដោយធានារក្សាបាន ៩៥% នៃធនធានធម្មជាតិ ដែលមានន័យថា គ្មានការប្រើប្រាស់រថយន្ដ និងគ្មានការបំភាយឧស្ម័នកាបូនិច។ ប្រជាជនចំណាយពេលវេលាតិចតួច ក្នុងការស្វែងរកតម្រូវការប្រចាំថ្ងៃ ហើយអាចធ្វើដំណើរពីចំណុចផ្ដើមនៃទីក្រុងដល់ខាងចុង (១៧០គ.ម) ក្នុងរយៈពេលត្រឹមតែ ២០នាទី តាមរយៈរថភ្លើងល្បឿនលឿន។
គម្រោងថ្មីនេះ នឹងបន្ថយការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ៣០% បង្កើនគុណភាពផលិតផល ៣០% និងប្រើប្រាស់ថាមពលកកើតឡើងវិញទាំងស្រុង – Al Arabiya English