អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈបញ្ជា ការឯកភាពនៃរដ្ឋបាលខេត្ត បានថ្លែងអំពាវនាវ និង ក្រើនរំលឹកដល់កងកម្លាំងការពារព្រំដែនគោកតាម ឃ្លាំមើល ទប់ស្កាត់និងបង្ក្រាបឲ្យបានទាន់ពេលវេ លានូវរាល់សកម្មភាពបង្កចលាចលប៉ុនប៉ងបំផ្លាញ សុខសន្តិភាពរបស់ប្រទេសជាតិ
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងជាប្រធានគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខេត្ត រួមជាមួយតំណាងក្រុមហ៊ុនសូគីម៉ិច បានអញ្ជើញចុះសាកសួរសុខទុក្ខដល់កងកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៨១៩នៅក្នុងភូមិសាស្ត្រ
ស្រុកកំរៀង នាឱកាសរដូវបុណ្យភ្ជុំបិណ្ឌ ដោយបា ននាំយកនូវអំណោយមួយចំនួន ដើម្បីឧបត្ថម្ភដល់កងកម្លាំងនៅតាមបន្ទាត់ព្រំដែនគោកប្រចាំទិសក្នុ ងស្រុកកំរៀងនិងកងកម្លាំងនគរបាលវរៈការពារព្រំ ដែនគោក លេខ៨១៧ ក្នុងស្រុកសំពៅលូន របស់ខេត្តបាត់ដំបង នៅវេលាព្រឹកថ្ងៃទី១៧ខែកញ្ញានេះដោយមានការចូលរួមពីថ្នាក់ដឹកនាំពីបណ្តាស្ថាប័នមន្ទីរអង្គភាព ចំណុះជុំវិញខេត្តជាច្រើនទៀត។
នៅក្នុងដំណើរសាកសួរសុខទុក្ខកងកម្លាំងដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែននៃស្រុកទាំង២ខាងលើនេះ។ ដោយឡែក ជាមួយនិងកងកម្លាំងនគរបាលវរៈលេខ៨១៩ ឈរជើងនៅទិសស្រុកកំរៀង ឯកឧត្តម ងួន រតនៈ ប្រធានគណៈបញ្ជាការ
ឯកភាពនៃរដ្ឋបាលខេត្តបាត៎ដំបង បានថ្លែងក្រើនរំលឹកដាស់ស្មារតីដល់គ្រប់កងកម្លាំងទាំងអស់ត្រូវឃ្លាំមើលពិនិត្យនិងតាមដាននូវរាល់សកម្មភាពបង្ក
ចលាចល អសន្តិសុខសណ្តាប់ធ្នាប់សង្គម បំផ្លាញសុខសុវត្ថិភាពប្រជាជន ជាពិសេសនូវរាល់សកម្ម ភាពអគតិរបស់ពួកជ្រុលនិយមទណ្ឌិត សម រង្សី ជាជនក្បត់ជាតិ ដែលតែងតែបង្កភាពញុះញង់ទៅតាមទង្វើទុច្ចរឹតគ្រប់រូបភាពរបស់ពួកគេ ដើម្បីប៉ុនប៉ងព្យាយាមធ្វើបដិវត្តន៍ព័ណ៌ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិដែលកាន់តែខិតជិតមកដល់ឆាប់ៗខាងមុខនេះត្រូវតែបង្ក្រាបឲ្យបានទាន់ពេលវេលា ដោយមិនទុកឱកាសឲ្យពួកនេះបង្កនូវអសន្តិសុខទោះស្ថិតក្នុងសកម្មភាពនិងរូបភាពបែបណាមួយក៏ដោយគឺត្រូវតែទប់ស្កាត់និងបង្ក្រាបឲ្យបានទាន់ពេលវេលាក្នុងការថែរក្សាការពារនូវសុ ខសន្តិភាពឲ្យគង់វង់និងជីវិតប្រជាជនរស់នៅប្រក បដោយភាពសុខុដុមរមនាក្នុងការកសាងប្រទេស ជាតិឲ្យមានការីកចម្រើនអភិវឌ្ឍន៍លើគ្រប់វិស័យ។
ឯកឧត្តមក៏បានផ្តាំផ្ញើនិងបានដាស់តឿនដល់ កងកម្លាំងដែលឈរជើងនៅទីនេះទាំងអស់ត្រូវតែពង្រឹងដល់កិច្ចសហប្រតិបត្តិការល្អ ជាមួយនិងប្រទេសជិតខាងក្នុងការថែរក្សាសុខសុវត្ថិភាពនៅតាមបន្ទាត់ព្រំដែនឲ្យបានល្អប្រសើរនិងឲ្យមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀតដើម្បីធានាដល់ការរស់ នៅនិងមានជីវភាពកាន់តែប្រសើរថែមទៀត។ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងបន្តទៀតថា៖នេះគឺ ជាប្រពៃណីដ៏ល្អមួយរវាងសមភូមិក្រោជួយឧបត្ថម្ភដល់សមរភូមិមុខ ហើយវាក៏ជាវប្បធម៌ចែករំលែកផងដែរ ដែលបណ្តាមន្ទីរ អង្គភាព ក្រុមហ៊ុននិងអា ជ្ញាធរនៃរដ្ឋបាលដែនដីគ្រប់ថ្នាក់បានចងសម្ព័ន្ធមេ ត្រីភាពរវាងក្រុមហ៊ុនសូគីម៉ិចនិងកងកម្លាំងនិងជា មួយអង្គភាពរដ្ឋ ជាពិសេសជាមួយនិងរដ្ឋបាលខេ ត្តបាត់ដំបង ដែលតែងតែធ្វើឡើងជារៀរាល់ឆ្នាំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងពីធីបុណ្យភ្ជុំបិណ្ឌដែលកាន់តែខិតជិមកដល់។ ដើម្បីជូនអង្គភាពបានរៀបចំជប់លៀងបង្ករការសប្បាយរីក រាយនៅក្នុងឱកាសភ្ជុំបិណ្ឌនេះ។
សូមបញ្ជាក់ថា៖ អំណោយរបស់រដ្ឋបាលខេត្តបាត់ដំបងព្រមទាំងបណ្តាមន្ទីរនានាជុំវិញខេត្ត ជូនដល់វរៈលេខ៨១៩ និង៨១៧ រួមមាន៖ ស្រាបៀរ ៤០កេស, ទឹកក្រូច២០កេស, សាច់ជ្រូក២០០គ. ក្រ, នំអន្សមជ្រូក-ចេក០២ស្លឹកនិងថវិកា០៨លាន
រៀល។ ដោយឡែកអំណោយឧបត្ថម្ភរបស់ក្រុមហ៊ុ នសូគីម៉ិច រួមមាន៖ ស្រាបៀរ៦០កេស, ទឹកក្រូច ៦០កេស, មី ១០០កេសតូច និងថវិកា០៤លានរៀលផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )