មនុស្សពីរនាក់បានស្លាប់ ក្នុងករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅខណ្ឌឬស្សីកែវ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា មនុស្សពីរនាក់បានបាត់បង់ជីវិត នៅក្នុងគ្រោះអគ្គិភ័យ និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ កាលពីម៉ោង១២ថ្ងៃ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់ច្រាំងចម្រេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអន្តរាគមន៍បាញ់ពន្លត់ទាំងស្រុង នៅម៉ោងប្រហែល១២និង៤៥នាទីថ្ងៃដដែល ពោលគឺឆាបឆេះប្រហែល៤៥នាទីប៉ុណ្ណោះ ប៉ុន្តែដោយសារផ្ទះទាំងនោះភាគច្រើនសង់ពីឈើ ទើបបង្កឲ្យអគ្គិភ័យឆាបឆេះយ៉ាងលឿន និងបណ្តាលឲ្យមានមនុស្សពីរនាក់ (ក្មេងអាយុ១៣ឆ្នាំម្នាក់ស្លាប់ ក្នុងភ្នក់ភ្លើង និងបុរសចំណាស់ម្នាក់ស្លាប់ក្រោយសង្គ្រោះនៅមន្ទីរពេទ្យ)។ ចំពោះករណីអគ្គិភ័យនេះ សមត្ថកិច្ចបញ្ជាក់ថា មិនទាន់ដឹងពីមូលហេតុច្បាស់លាស់នោះទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner