អភិបាលរងខេត្តកណ្តាល ជំរុញដល់អាជ្ញាធរសមត្ថកិច្ចទាំងអស់ បន្តបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឱ្យអស់ពីមូលដ្ឋាន

ខេត្តកណ្តាល៖ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរសមត្ថកិច្ចទាំងអស់ បន្តបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឱ្យអស់ពីមូលដ្ឋាន ។ អភិបាលរងខេត្តកណ្តាលបានជំរុញដូចនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពីលោក ឆែ វណ្ណឌី អភិបាលរងស្រុកកោះធំ កងកម្លំាងទាំងបី និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ។

លោក ឆែ វណ្ណឌី អភិបាលរងស្រុកកោះធំ បានឱ្យដឹងថា អាជ្ញាធរស្រុកកោះធំ ខេត្តកណ្ដាល បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ជិត ១៤៧ករណី ក្រោយការដាក់បទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយបានការអន្តរាគម៍ពី គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះធំ បានដឹកនាំចុះបង្ក្រាប ល្បែងស៊ីសងខុសច្បាប់ ក្នុងក្របខ័ណ្ឌទូទាំងស្រុកកោះធំ ដោយធ្វើកិច្ចសន្យាបិទទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ រួមមាន៖ ល្បែងភ្នាល់តាម Internet ជ្រកក្នុងអាជីវកម្ម-អាជ្ញាបណ្ណ ក្នុងនោះ ក៏មានល្បែងជល់មាន់អនឡាញ និងកត់ឆ្នោតផងដែរ។

កិច្ចប្រជុំនោះ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានការកោតសរសើរ និងអរគុណ ចំពោះកងកម្លាំងមានសមត្ថកិច្ច ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ លើការងារពង្រឹងសន្តិសុខ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេស បានបង្ក្រាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្ដមអភិបាលរងខេត្ត ក៏បានជំរុញដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តស្វែងរកមុខសញ្ញាល្បែងខុសច្បាប់បន្តទៀត ពីព្រោះការបង្កាប់ល្បែងស៊ីសងខុសច្បាប់នេះ គឺមិនមែនធ្វើតែមួយពេលខ្លីនោះទេ គឺយើងត្រូវបន្តធ្វើកិច្ចការបង្កាប់លែងស៊ីសងខុសច្បាប់ ឲ្យបានជាប់ជាប្រចាំ ដូចភ្លៀងរលឹម សំដៅធ្វើយ៉ាងណាបង្ក្រាបឲ្យអស់ នូវរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅមូលដ្ឋាន ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner