ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានសង្កាត់តាក្ដុល ចែកអំណោយជូនដល់ពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់នៅក្នុងភូមិព្រែកកាត់ ២០គ្រួសារ និងភូមិតាក្ដុលត្បូង ៨គ្រួសារ

កណ្ដាល៖ លោក កាន វឌ្ឍនា អនុប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះមូលដ្ឋានសង្កាត់តាក្ដុល និងអនុប្រធានគណៈពង្រឹង ភូមិព្រែកកាត់ តំណាងឯកឧត្ដម យង់ សារិទ្ធ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់តាក្ដុល បានដឹកនាំក្រុមការងារគណពង្រឹងមូលដ្ឋានសង្កាត់តាក្ដុល ចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់នៅក្នុងភូមិព្រែកកាត់ ២០គ្រួសារ និងភូមិតាក្ដុលត្បូង ៨គ្រួសារ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពី ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល ប្រធានមណ្ឌលសុខភាពក្រុងតាខ្មៅ ឯកឧត្តម អ៊ុក សំបូរ អនុប្រធានគណៈពង្រឹងភូមិតាក្ដុល លោក គាម ពិសិដ្ឋ ប្រធានគណៈពង្រឹងភូមិព្រែកកាត់ សមាជិក សមាជិកា ចៅសង្កាត់ មេភូមិ និងយុវជន ស.ស.យ.ក ផងដែរ ។

លោក កាន វឌ្ឍនា បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម យង់ សារិទ្ធ ទីប្រឹក្សាសម្តេចតេជោ និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានសង្កាត់តាក្ដុល បានចាត់តាំងឱ្យក្រុមការងារ នាំយកនូវអំណោយ ជាគ្រឿងឧបភោគ បរិភោគ ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ ចំនួន ២៨គ្រួសារ រួមមាន៖ ភូមិព្រែកកាត់ ២០គ្រួសារ និងភូមិតាក្ដុលត្បូង ៨គ្រួសារ ស្ថិតក្នុងសង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

លោក កាន វឌ្ឍនា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់អំពីទុក្ខលំបាក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាល:ទេស: ពិសេស ការលំបាកនៃជំងឺកូវីដ-១៩ និងការលំបាកនៃទឹកជំនន់នាពេលនេះ ។ ក្នុងនោះលោកក៏បានណែនាំឱ្យបងប្អូនមេត្តាខិតខំជម្នះការលំបាក ហើយរស់នៅដោយការប្រុងប្រយ័ត្ន ការបង្ការការពារសុវត្ថិភាព សុខភាព និងជីវភាព ។

សូមជម្រាបថា អំណោយជាគ្រឿងឧបភោគ បរិភោគ រួមមាន ៖ អង្ករ, ទឹកត្រី, ទឹកស៊ីអ៊ីវ និងត្រីខ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner