ភ្លៀងធ្លាក់កម្រិតតិច ក្នុងសប្ដាហ៍នេះ (Video Inside)

ការព្យាករណ៍មួយសប្តាហ៍ទៅមុខទៀតនេះ បានបង្ហាញថាភ្លៀងនឹងបន្តធ្លាក់ប៉ុន្តែមិនច្រើន ដូចសប្តាហ៍មុននោះទេ។ យោងតាមការព្យាករណ៍ កម្ពុជានៅតែបន្តទទួលឥទ្ធិពលនូវ ទ្រនុង សម្ពាធខ្ពស់ពីប្រទេសចិន លើកលែងតែប៉ែកខាងក្រោម ដែលទទួលរងឥទ្ធិពលខ្សោយ ពីប្រ ព័ន្ធសម្ពាធទាប ដែលអូសបន្លាយកាត់លើចុងខាងត្បូងនៅដីសណ្ដមេគង្គ ។

យោងតាមការព្យាករណ៍ គឺរវាងពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៨ខែតុលា តំបន់ទំនាបកណ្ដាល នៃបណ្តាខេត្តនាភាគខាងលើ និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិច ។ នៅរាជធានី និងបណ្តាខេត្តភាគខាងក្រោម អាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យមដែល លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ខ្សោយ ។

ចំណែកតំបន់ខ្ពង់រាប គឺអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតតិច ដែលលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ខ្សោយ ។

ដោយឡែកនៅតំបន់មាត់សមុទ នោះវិញ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ដែលលាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ ផងដែរ ៕

ads banner