ហោរាសាស្រ្តប្រចាំថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះសូមកុំឆ្លើយតបនឹងស្ថានភាពដែលកើត ឡើងនៅខាងក្រៅ ពីព្រោះអ្នកអាចនឹងមានបញ្ហាកាន់តែច្រើន នឹងមានឥទ្ធិពលយូរ។ ទន្ទឹម នឹងនេះសូមកំណត់ការធ្វើទំនាក់ទំនងជាមួយនឹងថ្នាក់លើ ព្រមទាំងសមាជិករួមក្រុមការងារ ក្នុងការពិភាក្សាការងារ។ លើសពីនេះសូមកុំធ្វើការសម្រេចចិត្តលឿនពេក ពីព្រោះវានឹងបង្ករ ជាផលលំបាក ពិសេសខាតបង់ច្រើន។ ការសម្រេចចិត្តរបស់អ្នកគួរតែធ្វើឡើងដោយពឹង អាស្រ័យទៅលើបទពិសោធន៍ ហើយត្រូវរំពឹងលទ្ធផលវែងឆ្ងាយ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផល សម្រាប់ការធ្វើការងារផ្នែកសិល្បៈ និងវប្បធម៌។ សូមព្យាយាមបង្ហាញនូវគំនិតច្នៃប្រឌិត និង ការងារសកម្មបំផុតដែលអាចធ្វើទៅបាន។ ក្នុងនោះ ប្រសិនបើអ្នកមិនទាន់ទទួលបានលទ្ធ ផលដែលត្រូវការក្តី សូមកុំបោះបង់ការងារនោះចោល ដោយសារអ្វីៗនឹងបានសម្រេចតាម គោលបំណង។ លើសពីនេះលោកអ្នកអាចបង្ហាញនូវគោលគំនិតក្នុងការងារ ប្រជុំពិភាក្សា ឬចរចាដោយគ្មានផលរំខានណាមួយឡើយ។ ប្រការសំខាន់ សូមព្យាយាមបងា្ហញសមត្ថ ភាពរបស់អ្នកទៅមិត្តរួមការងា តាមរយៈការប្រឹងប្រែងធ្វើការប៉ុណ្ណោះ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ អាជីពនានារបស់អ្នកមានដំណើរការល្អប្រសើរ ប៉ុន្តែ ក៏នៅមានបញ្ហាជាច្រើនដែលអ្នកអាចនឹងប្រឈមផងដែរ ដូច្នេះសូមធ្វើការឆ្លើយតបអោយ បានត្រឹមត្រូវ និងត្រូវពឹងពាក់ទៅលើពត៌មានជាដាច់ខាត។ ទន្ទឹមនឹងនេះ បើទោះបីជាមាន បញ្ហាលំបាកក្តី សូមកុំបោះបង់ចោលការតស៊ូ និងគោលគំនិតរបស់ខ្លួន ពីព្រោះក្រោយពី ពេលព្រឹកទៅស្ថានភាពនឹងក្លាយទៅជាល្អប្រសើរវិញបាន។ សូមជ្រើសរើសការងារសំខាន់ មកធ្វើមុនគេ ហើយគួរគ្រប់គ្រងពេលវេលាជាពិសេសផងដែរ។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារដែលអ្នកកំពុងធ្វើគឺអាចនឹងផ្តល់ ផលតបស្នងគួរអោយកត់សម្គាល់។ ក្នុងពេលនេះមិនគួរជ្រើសរើសបំពេញការងារច្រើនក្នុង ពេលតែមួយនោះទេ ពីព្រោះវាមិនត្រឹមតែធ្វើអោយអ្នកជួបការលំបាកទេ ថែមទាំងមានការ ខាតបង់ទៀតផង។ អាស្រ័យហេតុនេះ សូមកុំបង្ខំខ្លួនលើសពីអ្វីដែលអ្នកអាចធ្វើបាន។ វានឹង មិនយឺតពេលនោះទេក្នុងការកែប្រែស្ថានការអាជីពអោយកាន់តែប្រសើរសម្រាប់អនាគត។ ក្នុងនោះ សូមកុំមានការប្រថុយប្រថានចំពោះការងារណាមួយឡើយ ដោយសារលោកអ្នក មានមនុស្សនៅជុំវិញខ្លួនចាំជួយយកអាសារ និងទំនុកបម្រុង។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ វេលានេះ មានអំណោយផលបំផុតក្នុងការ បញ្ចប់ការងារ រួមទាំងការងារផ្ទេរផ្ទូរលុយកាក់ទាក់ទងនឹងវិស័យចលន និងអចនទ្រព្យផង ដែរ។ សម្រាប់ការងារនានានៅជុំវិញខ្លួនអ្នកនឹងមិនក្លាយជាផលលំបាកនោះទេ ដោយសារ អ្នកអាចធ្វើការដោះស្រាយបានដោយខ្លួនឯង។ ក្រៅពីនេះ សូមព្យាយាមកាត់បន្ថយការចង់ បាននានាពីអ្នកដទៃ។ លើសពីនេះ សូមមានភាពអត់ធ្មត់ និងមិនគួរតបតក្នុងន័យបកស្រាយ ណាមួយនោះទេ។ ក្រៅពីនេះ ជាទូទៅគឺអ្នកអាចនឹងគ្រប់គ្រងគម្រោងផែនការរបស់ខ្លួនបាន ល្អបំផុត។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាលោកអ្នក នឹងទទួលបានភាពជោគជ័យគួរជាទីមោទនភាពក្រែលែង។ ស្ថានភាពអាក្រក់នៅជុំវិញខ្លួន លែងជាបញ្ហាទៀតហើយ លោកអ្នកអាចដោះស្រាយវាបានដោយងាយស្រួល។ ក្នុងពេល នេះមិនគួរបោះបង់ចោលគម្រោងផែនការ ឬការអនុវត្តនានាក្នុងអាជីពនោះទេ ពីព្រោះ ស្ថានភាពនេះនឹងផ្តល់ជូនលោកអ្នកនូវផលប្រយោជន៍ដ៏រឹងមាំណាស់។ ក្នុងនោះ សូមកុំបោះ បង់ចោលមតិយោបល់មិត្តរួមការងាររបស់ខ្លួន ពីព្រោះភាពអន្តោម័តការកត្តាជំរុញទៅដល់ បញ្ហាដែលនឹងអាចដឹតដាមក្នុងរយៈពេលយូរ។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះល្អមធ្យម។ សូមលោកអ្នកមានការប្រុងប្រយ័ត្នជាពិសេសទៅលើអត្តចរឹក និងការនិយាយស្តីរបស់ខ្លួន។ បញ្ហាអាចកើតឡើងបានដោយងាយ ដូច្នេះយកល្អមិនគួរ បញ្ចេញគំនិតយោបល់ច្រើនពេកទេ។ ក្នុងនោះ សូមយកចិត្តទុកដាក់ចំពោះបញ្ហាហិរញ្ញវត្ថុ អ្នកគួរផ្អាកកិច្ចការងារ និងរបរទាំងឡាយណាដែលតម្រូវអោយមានការប្រើប្រាស់លុយកាក់  ច្រើនដោយសារលទ្ធផលដែលអ្នកអាចនឹងទទួលបានអាចមិនសមនឹងដើមទុនដែលអ្នក បោះចេះនោះទេ។ ក្នុងនោះ គួរចាប់ផ្តើមសន្សំសំចៃផងដែរ ដើម្បីរក្សាលំនឹងហិរញ្ញវត្ថុ មិនអោយរងឥទ្ធិពលអវិជ្ជមាន។ ក្រៅពីនេះ លោកអ្នកមានតុល្យភាពផ្លូវចិត្តល្អប្រសើរ។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកជាបុគ្គលិករដ្ឋឯកជន ព្រមទាំងអាជីវករ ទាំងឡាយអាចអនុវត្តការងារ និងអាជីវកម្មរបស់ខ្លួនបានដោយល្អប្រសើរ។ លោកអ្នកអាច នឹងបោះជំហានទៅមុខបាន បើទោះបីជាថ្ងៃនេះមានបញ្ហាខ្លះអាចនឹងកើតឡើង ហើយរឹង ស្ទះដំណើររបស់អ្នកក្តី។ សូមស្វែងយល់ពីការងាររបស់ខ្លួន ហើយត្រូវមានកិច្ចទំនាក់ទំនងល្អ ជាមួយមនុស្សរួមក្រុមការងារ ក៏ដូចជាដៃគូជំនួញ។ ក្រៅពីនេះ សូមកុំធ្វើការឆ្លើយតបនឹងអ្វី ដែលអ្នកបានជួយប្រទះលឿនពេក ពិសេសកុំវាយតម្លៃមុនអ្នកយល់ដឹងបានច្បាស់អំពី ករណីទាំងនោះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តព្រមានចំពោះការប្រថុយប្រថាននៅ ក្នុងពេលនេះ។ អាជីពលោកអ្នកអាចនឹងមានបញ្ហាច្រើន ប្រសិនបើអ្នកមិនមានភាពច្បាស់ លាស់ ឬមិនមានពត៌មានគ្រប់គ្រាន់អំពីស្ថានភាពដែលកំពុងកើតឡើងនោះទេ។ ក្រៅពីនេះ កិច្ចទំនាក់ទំនងទាំងឡាយហាក់ដំណើរការទៅដោយលំបាក ពីព្រោះប្រហែលជាមនុស្ស ដែលនៅជុំវិញខ្លួនអ្នក​ ឬដៃគូជំនួញមិនសូវជាយល់អំពីគោលគំនិតរបស់អ្នកនោះទេ។ ផ្ទុយទៅវិញ ទាំងនេះមិនមែនមានន័យថាលោកអ្នកត្រូវឆ្លើយតបតាមករណីណាមួយនោះ ទេ។ ក្រៅពីនេះ លោកអ្នកអាចការពារទស្សនៈយោបល់របស់ខ្លួនបានយ៉ាងប្រសើរ។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីព្រមានចំពោះការគ្រប់គ្រងផែន ការអាជីព និងផែនការអនុវត្តដែលមិនមានគម្រោងច្បាស់លាស់។ លោកអ្នកអាចរងផល ប៉ះពាល់ច្រើនពីស្ថានភាពនៅជុំវិញខ្លួន ហើយក៏ពិបាកនឹងដោះស្រាយអោយបានចប់ចុង ចប់ដើមនោះទេ។ ក្នុងនោះ មិនគួរមានជ្រើសរើសធ្វើការងារច្រើន ឬការងារដដែលៗដែល បានគ្រោងទុកសម្រាប់សប្តាហ៍នេះជាដាច់ខាត។ លើសពីនេះ សូមលោកអ្នកថែរក្សាសុខ ភាពអោយបានល្អ​ ពិសេសរកពេលវេលាសម្រាកខ្លះទើបជាការល្អប្រសើរសម្រាប់សុខភាព និងផ្លូវចិត្ត។ ដោយឡែក លោកអ្នកអាចតស៊ូមតិបានដោយគ្មានបញ្ហានោះទេ។

 ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចមានអារម្មណ៍ថាទទួលរងសម្ពាធយ៉ាងខ្លាំងពីមជ្ឈដ្ឋាន ជុំវិញខ្លួន ពិសេសពីថ្នាក់លើ និងដៃគូជំនួញ។ បើទោះបីជាស្ថានភាពនេះមិនជាលក្ខខណ្ឌល្អ ប្រសើរយ៉ាងណាក្តី សូមកុំបាត់បង់ជំនឿចិត្ត និងទិសដៅ ពីព្រោះទាំងនេះជាស្ថានភាព បណ្តោះអាសន្នប៉ុណ្ណោះ។ សូមលោកអ្នកព្យាយាមបំពេញការងាររបស់ខ្លួន ប្រកបដោយ ភាពយល់ដឹងច្បាស់លាស់។ កុំសំឡឹងលទ្ធផលរយៈពេលខ្លី ហើយក៏មិនគួរមានការព្រួយ បារម្ភច្រើនពេកពីស្ថានភាពអវិជ្ជមានក្នុងថ្ងៃនេះដែរ ពីព្រោះអ្វីៗនឹងអាចផ្លាស់ប្តូរទៅបានក្នុង ពេលយ៉ាងឆាប់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមរៀបចំគម្រោងផែនការការងារ អោយបានល្អ និងរឹងមាំបន្ថែម។ លោកអ្នកកំពុងមានដៃគូប្រកួតប្រជែងដែលក្លាំងក្លាណាស់ ហេតុនេះ សូមគ្រប់គ្រងស្ថានការណ៍នេះអោយបាន។ សូមបោះបង់ចោលការប្រថុយប្រថាន ហើយប្រើប្រាស់លទ្ធភាពដែលអ្នកមានអោយអស់ពីលទ្ធភាព។ ក្នុងនោះ សូមកុំបោះបង់ កាតព្វកិច្ចរបស់ខ្លួនដោយងាយ ព្យាយាមធ្វើយ៉ាងណាផ្សារភ្ជាប់នឹងកិច្ចការទាំងនោះជានិច្ច។ សូមចងចាំថា លទ្ធផលការងាររបស់អ្នកពឹងអាស្រ័យទៅលើចំណាត់ការដែលប្រកបទៅ ដោយភាពសុទិដ្ឋិនិយម និងគម្រោងផែនការច្បាស់លាស់។  

ចំណាំៈ

ឆ្នាំទាំង៣ ឆ្លូវ រោង ម្សាញ់ រាសីឡើងខ្ពស់ត្រដែត។ រាល់គោលបំណងក្នុងអាជីពទាំងឡាយ នឹងត្រូវបានបំពេញ។ ចំណែកលាភសក្ការៈនឹងកើតឡើងចំពោះលោកអ្នកយ៉ាងបរិបូណ៍។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner