ព្រះរូប ព្រះឥន្ទកោសីយ៍ ត្រូវបានប្រារព្វពិធីអភិសេក ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌតិ ម៉ែន សំអន តំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន
ខេត្តសៀមរាប ៖ អ្នកនាំពាក្យ បានឱ្យដឹងថា ព្រះរូប ព្រះឥន្ទកោសីយ៍ ស្ថិតក្នុងបរិវេណ វត្តឥន្ទកោសីយ៍ ដែលជាវត្តបុរាណមួយស្ថិតនៅក្នុងទឹកដី នៃខេត្តសៀមរាបអង្គរ ។ បើតាមការបញ្ជាក់ពីពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជាព្រះសង្ឃដែលគង់នៅវត្តនេះ បានឲ្យដឹងថា ព្រះបដិរូបដើម ត្រូវបានជនទុច្ចរិតលួចយកទៅបាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ( មិនដឹងប្រាកដពីពេលណានោះទេ គ្រាន់ដឹងថាបាត់ក្នុងអំឡុងប្រទេសជាតិមានសង្គ្រាម ) ។
ព្រះរូបនេះត្រូវបានកសាងឡើងវិញ ក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណៈបក្សប្រជាជនកម្ពុជា និងបានសហការការសិក្សា ពីក្រុមអ្នកជំនាញ និងអាជ្ញាធរជាតិអប្សារា រហូតបានបានឯកភាពគ្នា កសាង ព្រះរូប តាមលំនាំដើម និង បានយកមកតម្កល់ទុកក្នុងប្រាសាទដើមវិញ ដើម្បីទុកជាកេរ្តិ៍ដំណែល និងមរតកវប្បធម៌ដល់កូនខ្មែរជំនាន់ក្រោយ និងរួមចំណែក ក្នុង ការ លើក ស្ទួយ ដល់វិស័យវប្បធម៌ វិស័យទេសចរណ៍ ដល់ខេត្តសៀមរាប ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
នៅក្នុងពិធីអភិសេក តាមទំនៀមទំលាប់នៃព្រះពុទ្ធសាសនា កាលពីរសៀលថ្ងៃអង្គារ៍ ទី១១ ខែតុលា ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌតិ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ដែលពិធីនេះបានធ្វើឡើងនៅក្នុងបរិវេនវត្ត នៃប្រាសាទព្រះឥន្ទកោសីយ៍ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ទន្ទឹមនឹងនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប មន្ត្រីរាជការជុំវិញខេត្ត ឯកឧត្តម លោកជំទាវ ឧកញ៉ាជាតំណាងរាស្ត្រ ជាថ្នាក់ដឹកនាំ និង ប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន ព្រមទាំងនិមន្តព្រះសង្ឃសនមសិកា ព្រះរតនត្រយ័ ចំរើនព្រះបរិត និងសម្តែងធម៌ទេសនាដោយ សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុប្រធានអចិន្ត្រៃយ៍ថេរៈសភា នៃព្រះពុទ្ធសាសនា ៕ដោយថេត វិចិត្រ


