ប្រធាធិបតី នៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ឯកឧត្តម DR. JOSE RAMOS-HORTA នឹងដឹកនាំគណៈភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ៤ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម DR. JOSE RAMOS-HORTA ប្រធាធិបតីនៃ សាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងអញ្ជើដឹកនាំគណៈភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ នៅព្រះរាជាណាចក្រកម្ពុជា។

នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ដឹកនាំដោយ ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងដោយមានការអញ្ជើញចូលរួមពីថ្នាកដឹកនាំជំនួយការ ទីប្រឹក្សា តំណាងឯកអគ្គរដ្ឋទូតទីម័រខាងកើតប្រចាំនៅកម្ពុជា តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន តំណាងតុលាការកំពូល និងអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយប្រធានធិបតី នៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។

មានប្រសាសន៍លើកឡើងនៅក្នុងកិច្ចប្រជុនេះ ឯកឧត្តម ឈិន កេតនា បានជំរុញដល់ តំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធ ក៏ដូចជា តំណាងស្ថាតទូទីម័រខាងកើតប្រចាំនៅកម្ពុជា ដែលបានចូលរួមកិច្ចប្រជុំ ដើម្បីត្រៀមលក្ខណៈរៀបចំបដិសណ្ឋារកិច្ច ទទួល និងជូនដំណើរ គណៈភូជាន់ខ្ពស់ដឹកនាំដោយប្រធានាធិបតី នៃសាធារណៈប្រជាធិបតេយ្យទីម័រខាងកើត នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈ៤ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ត្រូវក្តាប់ឱ្យបាននូវការងារ ភារកិច្ចរបស់ស្ថាប័នខ្លួន ដែលត្រូវទទួលខុស និងរាយការណជ៍ជូនដល់ថ្នាក់ដឹកនាំអង្គភាពរបស់ខ្លួនបានដឹង ទៅតាមការចាត់តាំងនេះ។

បើយោងតាមកម្មវិធី និងកាលបរិច្ចេទនៃដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ នៃសាធារណៈប្រជាធិបតេយ្យទីម័រខាងកើត ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា គឺគណៈប្រតិភូនិងអញ្ចើញមកដល់កម្ពុជានៅថ្ងៃទី១៩ ដែលជាថ្ងៃដំបូងនៃដំណើរបំពេញទស្សនកិច្ចថ្ងៃដំបូង ហើយនិងបញ្ចប់នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ និងអញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ»នៅមណ្ឌល សួនច្បារខាងកើត វិមានឯករាជ្យ។

ជាមួយគ្នានេះដែរ គណៈប្រតិភូជាន់ខ្ពស់ ដែលដឹកនាំដោយឯកឧត្តម DR. JOSE RAMOS-HORTA ប្រធាធិបតីនៃ សាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ក៏និងធ្វើការអញ្ជើញចូលជួបសវនាការជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, និងអញ្ជើញជួបសវនាការជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះផងដែរ គណៈប្រតិភូក៏គ្រោងនិងអញ្ជើញ ទស្សនកិច្ចនៅតាមបណ្តាសកលវិទ្យាលនានានៅរាជធាភ្នំពេញ និងអញ្ចើញជួបជាមួយនិងអ្នកវិនិយោគទុន ផងដែរ៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner