តុលាការនឹងប្រកាសសាលក្រមរឿងក្តីអតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប នៅថ្ងៃទី៣តុលា ខាងមុខ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ម៉ោង៨និង៣០នាទីព្រឹកខាងមុខនេះ តុលាការនឹងប្រកាសសាលក្រមរឿងក្តីអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ពីររូប សាជាថ្មីហើយ។
សូមបញ្ជាក់ថា តុលាការបានចោទប្រកាន់លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ចំនួន២បទចោទ គឺទី១ បទ “ផ្ដល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយការការពារជាតិ” និងទី២ បទ “ផលិតវីដេអូអាសអាភាស” បន្ទាប់ពីបានឃាត់ខ្លួនពួកគាត់ កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។
តុលាការបានឃុំខ្លួនអ្នកទាំងពីរ ក្នុងពន្ធនាគារអស់រយៈពេលជាង៩ខែ ទើបអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយភ្ជាប់នូវលក្ខខណ្ឌដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិសរៀងរាល់ខែ និងហាមធ្វើដំណើរទៅក្រៅប្រទេសជាដើម៕ធ.ដ