ថវិកាបេឡាមរណសង្គ្រោះ ត្រូវបានប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន នៅក្រុងកំពង់ឆ្នាំង

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង រួមជាមួយ លោក ឃូ សុផាន់ មេបញ្ជាការរងសឹករងខេត្ត លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត និងក្រុមការងារ សអក សង្កាត់-ក្រុង បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកនូវថវិកាបេឡាមរណសង្គ្រោះ ចំនួន៤លានរៀល រួមជាមួយសាររំលែកទុក្ខជូនលោកស្រី ម៉ែន ស៊ីណា ត្រូវជាប្រពន្ធរបស់សពសមាជិកអតីតយុទ្ធជនកម្ពុជាឈ្មោះ អ៊ិន ណារី ប្រភេទនិវត្តជន ID (RB08000463) ដែលទទួលមរណភាពកាលពីម៉ោង៨:៨០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ នៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានេះ ក្រុមគ្រួសាររបស់សព បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេច តេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស សូមឲ្យសម្តេចតេជោ មានសុខភាពល្អបន្តដឹកនាំប្រទេសកម្ពុជាជារៀងរហូត និងសូមអរគុណដល់ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី ឯកឧត្តអភិបាលខេត្ត ឯកឧត្តម ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារ សូមជួបប្រទះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ៕ ដោយៈ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner