រដ្ឋបាលរាជធានីភ្នំពេញសម្រេចជួសជុលកំណាត់ផ្លូវពីរខ្សែ មុនកិច្ច ប្រជុំ កំពូលអាស៊ានមកដល់
ភ្នំពេញ៖ កំណាត់ផ្លូវចំនួនពីរខ្សែ នោះគឺកំណាត់ផ្លូវជាតិ លេខ២ និង កំណាត់ ផ្លូវស៊ីសុវត្ថិ ដែលក្រុមការងារនៃមន្ទីរ សាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញអនុវត្តការងារទៅតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនោះបាន ជួសជុលគ្រឹះនិង អ៊ុតកៅស៊ូ (AC) រួចរាល់ហើយនៅថ្ងៃទី១៣ខែតុលានេះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃ១៣ ខែ តុលា នេះថា អនុវត្តតាមការណែនាំពីឯកឧត្តម ឃួង ស្រេង ក្រុម ការងារ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបើកការរដ្ឋានជួសជុលគ្រឹះនិងអ៊ុតកៅស៊ូ (AC) លើកំណាត់ផ្លូវជាតិលេខ២ មានប្រវែង៤,៥គីឡូម៉ែត្រទទឹង១៨ម៉ែត្រ ចាប់ពីស្ពានអាកាស ក្បាលថ្នល់ ដល់រង្វង់មូលព្រះនរាយណ៍ (ព្រំប្រទល់ភ្នំពេញ និង ខេត្តកណ្ដាល) ។
ការដ្ឋានមួយនេះបានបញ្ចប់កាលពីថ្ងៃ៣០ខែកញ្ញានិងពេលនេះក្រុមការងារបាននិងកំពុងអ៊ុតគំនូសចរាចរណ៍។ ចំណែកកំណាត់ ផ្លូវ ស៊ីសុវត្ថិវិញ បានអនុវត្តការងារចាប់ពីគល់ស្ពាន ជ្រោយចង្វាដល់ វង្វង់មូលសម្តេចសង្ឃជួនណាត ដោយធ្វើការជួសជុលនិងអ៊ុតកៅស៊ូ (AC) ហើយការងារនេះបញ្ចប់នៅថ្ងៃទី១៣ខែតុលានេះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ដែរថា គម្រោងនៃ ការ ជួសជុល នៅលើកំណាត់ផ្លូវទាំងពីរខ្សែនេះ គឺស្ថិតក្នុងគម្រោង ជួសជុលផ្លូវទាំង៥៦ខ្សែរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បី សម្រួល ការធ្វើចរាចរណ៍ប្រជាពលរដ្ឋ និងដើម្បីជាការលើកសោភ័ណ ភាព រាជធានីភ្នំពេញ៕
ដោយ៖ ថេត វិចិត្រ, ហេង សម្បតិ្ត

