សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំពារ និងអភិវឌ្ឍមូលធនមនុស្ស តាមរយៈការធ្វើឌីជីថលូបនីយកម្ម ការអភិវឌ្ឍប្រព័ន្ធសុខភាពសាធារណៈ ប្រព័ន្ធគាំពារសង្គម ការពង្រឹងវិស័យអប់រំ និងការអភិវឌ្ឍជំនាញ

ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី២៨ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីសហគមន៍សង្គម វប្បធម៌អាស៊ាន អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីស្ថាប័នក្រោមវិស័យសហគមន៍សង្គម វប្បធម៌អាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គម វប្បធម៌អាស៊ាន ឧត្តមមន្ត្រីវិស័យក្រោមសហគមន៍សង្គម វប្បធម៌អាស៊ាន អគ្គលេខាធិការរងអាស៊ាន តំណាងអចិន្ត្រៃយ៍សហគមន៍ សង្គម វប្បធម៌អាស៊ាន ប្រតិភូអម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានអាស៊ាន បានមានប្រសាសន៍ថា ដើម្បីស្ដារកិច្ចអភិវឌ្ឍសង្កម-សេដ្ឋកិច្ចតំបន់អាស៊ានប្រកបដោយភាពធន់ និងចីរភាព,អាស៊ានចាំបាច់ត្រូវពង្រឹងកិច្ចស ហប្រតិបត្តិការនិងបង្កើនការយកចិត្តទុកដា ក់លើការគាំពារនិងអភិវឌ្ឍមូលធនមនុស្ស ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការគាំពារនិងអភិ វឌ្ឍមូលធនមនុស្សត្រូវធ្វើតាមរយៈ៖ (១). ការធ្វើឌីជីថលូបនីយកម្ម (digitalization) ដោយផ្តល់អាទិភាពដល់ការជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថលឱ្យបានទូលំទូលាយ។
(២).ការអភិវឌ្ឍប្រព័ន្ធសុខភាពសាធា រណៈនិងប្រព័ន្ធគាំពារសង្គមដើម្បីត្រៀម ខ្លួនក្នុងការឆ្លើយតបទៅនឹង វិបត្តិនានា។
(៣).ការពង្រឹងវិស័យអប់រំនិងការអភិវឌ្ឍជំនាញ ។ សម្តេចតេជោបន្តថាបទពិសោធពីជំងឺកូវីដ -១៩បានបង្ហាញយ៉ាងច្បាស់ពីភាពចាំបាច់ក្នុងការពង្រឹងប្រព័ន្ធសុវត្ថិភាពសង្គមតំបន់ដែលនឹងចូលរួមយ៉ាងសំខា ន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់ប្រកបដោ យសមធម៌ និង បរិយាប័ន្ន ។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីឧទាហរណ៍នៅពេលថ្មីៗនេះ ពេលដែលតំបន់អាស៊ានរងការបំផ្លិចបំផ្លាញពីព្យុះទីហ្វុង ដែលធ្វើឲ្យខូចខាតដល់សេដ្ឋកិច្ចនៅក្នុងតំបន់ និងបាត់បង់អាយុជីវិតប្រជាជនជាច្រើន។ ក្នុងន័យនេះ សម្ដេច ជំរុញឲ្យមានការគិតគូរជាថ្មីទៀត លើក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការជួយតម្រង់ទិសអាស៊ាន ចំពោះទៅរកអនាគតបៃតងប្រកបដោយចីរភាព និងភាពប្រកួតប្រជែង។

ជាក់ស្ដែងនៅក្នុងការប្ដេជ្ញាថ្មីៗនេះ ព្យុះទីហ្វុង បានធ្វើឲ្យខូចខាតដល់សេដ្ឋកិច្ចនៅក្នុងតំបន់ និងបាត់បង់អាយុជីវិតប្រជាជនជាច្រើន។ ជាមួយនេះ សម្ដេចបានលើកឡើងជាថ្មីម្ដងទៀត នៅសំណើររៀបចំនៅគំនិតផ្ដួចផ្ដើមស្ដីពីការបង្កើតក្របខណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការជួយតម្រង់ទិសអាស៊ាន ចំពោះទៅរកអនាគតបៃតង ប្រកបដោយចីរភាពនិងភាពប្រកួតប្រជែង។

សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបែបនេះ ដោយយោងលើស្ថានភាពបច្ចុប្បន្ននេះ ពិភពលោក និងអាស៊ាន កំពុងប្រឈមនឹងបញ្ហាការប្រែប្រួលអាកាសធាតុ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។
សម្តេចជឿជាក់ថា កិច្ចព្រមព្រៀងបៃតងអាស៊ាននេះ នឹងអនុញ្ញាតឲ្យតំបន់អាស៊ាន អាចប្រែក្លាយខ្លួនបន្តិចម្តងៗ ឆ្ពោះទៅកាន់អនាគតបៃតង ដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់រឹងមាំ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច។

ជាមួយគ្នានេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រតិភូអាស៊ានទាំងមូល ក្នុងឱកាសចូលរួមប្រជុំក្រុមប្រឹក្សា សហគមន៍ សង្គម និងវប្បធម៌ដោយផ្ទាល់។ សម្ដេចតេជោ ប្រធានអាស៊ាន បានឱ្យដឹងថា សសរស្ដម្ភរបស់អាស៊ាន ត្រូវបានបែងចែកជា៣រួមមាន សន្តិសុខនយោបាយ សហគមន៍សេដ្ឋកិច្ច និងសហគមន៍ សង្គម វប្បធម៌។

សម្ដេចថា៖ នៅក្នុងអាស៊ានយើង យើងមានសសរស្ដម្ភបី សសរស្ដម្ភទីមួយគឺសន្តិសុខនយោបាយ, សសរស្ដម្ភទីពីរ គឺ សហគមន៍សេដ្ឋកិច្ច និងសសរស្ដម្ភទីបី គឺសហគមន៍ សង្គម វប្បធម៌ ដែលយើងទាំងអស់គ្នា ចូលរួមប្រជុំនាថ្ងៃនេះ។ ក្នុងនោះ សម្ដេច ឱ្យដឹងបន្ថែមថា សសរស្ដម្ភទាំងបី គឺពិតជាមានសារៈសំខាន់ណាស់។ ក្នុងន័យនេះ សម្ដេចបានលើកទឹកចិត្តឱ្យប្រតិភូទាំងមូល ខិតខំប្រឹងប្រែង និងពង្រឹងកិច្ចសហប្រតិបត្តិការ ដោយឱ្យដំណើរការនៃកិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍ សង្គម និង វប្បធម៌ នាថ្ងៃនេះទទួលបានលទ្ធផល ជាផ្លែផ្កាផងដែរ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner