ខេត្តភាគឦសានរបស់ថៃចំនួន ១២ ទទួលការព្រមានពីទឹកជំនន់ ចំពេលមានភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃនេះ

បាងកក៖ នាយកដ្ឋានឧតុនិយមថៃបាននិយាយនាថ្ងៃព្រហស្បតិ៍ ទី១៣ តុលា ២០២២នេះថា ខេត្តចំនួន ១២ នៅភាគឦសានប្រទេស អាចនឹងរងការវាយប្រហារដោយទឹកជំនន់។
នាយកដ្ឋាននេះបានចេញការព្រមានដោយនិយាយថា សម្ពាធទាបសកម្មមួយពីហ្វីលីពីនខាងលើបានរំកិលខ្លួនទៅកាន់សមុទ្រចិនខាងត្បូង ហើយត្រូវបានគេរំពឹងថានឹងកើនឡើងកាន់តែខ្លាំង នៅពេលដែលវាធ្វើឱ្យដីគោកនៅប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ។

នាយកដ្ឋាននេះបានព្យាករណ៍ថា ការណ៍នេះនឹងនាំមកនូវភ្លៀងធ្លាក់បន្ថែមទៀតដល់ភាគឦសាន បូព៌ា និងតំបន់កណ្តាល រួមទាំងទីក្រុងបាងកក និងតំបន់ជុំវិញនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍។ ជាងនេះទៅទៀត អាចនឹងមានភ្លៀងធ្លាក់ខ្លាំងនៅខេត្តភាគឦសាន ដូចជា ឆៃភូម ខុនកែន កាឡាស៊ីន មុកដាហាន មហាសារ៉ាខេម រ៉យអេត យ៉ាសូថុន អាំណាត ឆឺន បុរីរ៉ាម ស៊ូរិន ស៊ីសាកេត និង អ៊ូប៊ុនរ៉ាត់ថានី។

ក្រសួងបានណែនាំដល់ប្រជាពលរដ្ឋនៅទីនោះឱ្យមានការប្រុងប្រយ័ត្នចំពោះស្ថានភាពធ្ងន់ធ្ងរដែលអាចបង្កឱ្យមានជំនន់ទឹកភ្លៀង ពិសេសប្រជាពលរដ្ឋរស់នៅតាមជើងភ្នំក្បែរផ្លូវទឹក និងដីទំនាប៕ ប្រភពពី The Nation, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner