ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២១នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៣ករណី ទូទាំងប្រទេស កាលពីថ្ងៃទី១២ ខែតុលា ម្សិលមិញ
ភ្នំពេញ ៖ សូមនិយាយថា ទេ ចំពោះ គ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ជនសង្ស័យចំនួន ២១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៣ករណី នៅទូទាំងប្រទេស នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ។
ក្នុងចំណោមជនសង្ស័យចំនួន ២១នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់ ១០នាក់ (ស្រី ១នាក់) ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៤នាក់ (ស្រី ១នាក់) ប្រើប្រាស់ ៣ករណី ឃាត់ ៧នាក់ (ស្រី ២នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែតុលា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មើរ ២២,៦៣ក្រាម, មេតំហ្វេតាមីន(Wy) ស្មើរ ០,២៧ក្រាម, កេតាមីន(Ke) ស្មើរ ២,៤២ក្រាម។
ជាលទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាបនគរបាល ១១អង្គភាព៖ ១មន្ទីរ: ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ៧,១៨ក្រាម។ ២បន្ទាយមានជ័យ: ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ៩,៨៦ក្រាម។ ៣បាត់ដំបង: ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។ ៤កំពង់ចាម: ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៣២ក្រាម។ ៥កំពង់ស្ពឺ: ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,២៦ក្រាម។ ៦កណ្តាល: អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។ ៧កោះកុង: ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥០ក្រាម។ ៨ក្រចេះ: ជួញដូរ ១ករណី ឃាត់ ១នាក់។ ៩រាជធានីភ្នំពេញ: រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៥១ក្រាម។ ១០ព្រះវិហា: រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកWy ០,២៧ក្រាម។ ១១ត្បូងឃ្មុំ: អនុវត្តន៍ ១ករណី ចាប់ ១នាក់៕ ដោយ៖ ឆៃហួត និងប៊ុនធី


