រុស្ស៊ីផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួននៅអ៊ុយក្រែន

អត្ថបទដោយ៖
AMS OneMinute

រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន លោក German Galushchenkoថា ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនប្រហែល ៣០% ត្រូវបានខូចខាត ក្រោយការវាយប្រហារដោយមីស៊ីលរុស្ស៊ីចំនួនពីរថ្ងៃជាប់គ្នា ដែលទីក្រុងមូស្គូចាត់ទុកថាជាការឆ្លើយតបទៅនឹង “អំពើភេរវកម្ម” របស់អ៊ុយក្រែន។

នេះ “ជាលើកទី១ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម” ដែលអ៊ុយក្រែនជួបប្រទះការវាយប្រហារទ្រង់ទ្រាយធំពីរុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធ។

អឺរ៉ុបក៏ទទួលនូវផលប៉ះពាល់ដែរ ដោយសារក្រុងគៀវត្រូវផ្អាកការនាំចេញអគ្គិសនី។ អ៊ុយក្រែន “ជួយបណ្តាប្រទេសអឺរ៉ុបក្នុងការសន្សំសំចៃការចំណាយលើឧស្ម័ន និងធ្យូងថ្មរបស់រុស្ស៊ី” ហើយចង់ “ភ្ជាប់ឡើងវិញយ៉ាងឆាប់រហ័សពីប្រភពដទៃ” នេះបើតាម Galushchenko – RT

#ams1minute

ads banner