ឯកឧត្ដម ណុប រ័ត្ននិមល ៖ សម្ដេចតេជោហ៊ុនសែន គឺជាមហាវីរបុរសសង្រ្គោះជាតិកម្ពុជាពិតប្រាកដ
ខេត្តតាកែវ ៖ ឯកឧត្ដម ណុប រ័ត្ននិមល ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រៈរាជាណាចក្រកម្ពុជា តំណាងស់ឯកឧត្ដម នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ធកាល័យសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ ប៉ែន ចន្នី បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយពុទ្ធបរិស័កនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ ក្នុងឱកាសដង្ហែអង្គកឋិនទានឆ្ពោះទៅប្រគេនព្រៈសង្ឃនៅក្នុងវត្ត សីហរតនារាម ព្រឹកថ្ងៃទី១៣តុលា។
ឯកឧត្ដម ណុប រ័ត្ននិមល បានបន្តថា សម្ដេចតេជោ ហ៊ុន សែន បានតស៊ូប្រឹងប្រែងឆ្លងកាត់គ្រប់ឧបសគ្គរាប់រយជំពូកនិងបានចំណាយសាច់ស្រស់ឈាមស្រស់បានលៈបង់គ្រប់បែបយ៉ាងទាំងជីវិតគ្រួសារដើម្បីរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពតបានស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋនិងសង្គមជាតិពិតប្រាកដទូទាំងប្រទេស ព្រមទាំងជម្រុញការអភិវឌ្ឍប្រទេសតាំងពីចំណុចសូន្យរហូតមានការអភិវឌ្ឍលើគ្រប់វិស័យរហូតដល់សព្វថ្ងៃនេះ។ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្ដេចតេជោ សែន បានគិតគូរពីសុខទុក្ខជីវភាពរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈជាក់ស្ដែងនៅក្នុងអំឡុងពេលការរាលដាលខ្លាំងជំងឺកូវីដ១៩ជាសកលសម្ដេចបានស្វែងរកជំនួយវ៉ាក់សាំងពីបណ្ដាលប្រទេសជាមិត្តនិងបានបញ្ជាទិញវ៉ាក់សាំងយ៉ាងច្រើនលើសលប់ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនិងបានដាក់ចេញនូវគោលនយោបាយជួយឧបត្ថម្ភថវិកាជូនដល់កម្មកររោងចក្រនិងប្រជាពលរដ្ឋក្រីក្រ។រហូតមកដល់សព្វថ្ងៃនេះអត្រាការឆ្លងជំងឺកូវីដ១៩មានការថតចុះយ៉ាងទាបបំផុតហើយគ្មានអ្នកស្លាប់ដោយជំងឺកូវីដ១៩នៅកម្ពុជា បានបើកសេដ្ឋកិច្ចជាតិឡើងវិញធ្វើឱ្យប្រជាពលរដ្ឋមានការងារចំណូលរស់នៅជាប្រក្រតីជាធម្មតា។ សម្ដេចតេជោហ៊ុន សែន ជាមេដឹកនាំដ៍ល្អបានដឹកនាំប្រទេសឈរនៅលើផ្លូវត្រូវធ្វើឱ្យពិភពលោកទទួលស្គាល់កម្ពុជាលើឆាកអន្តរជាតិ សម្ដេចជាជាវីរៈបុរសរបស់កម្ពុជាពិតប្រាកដជាស្ថាបនិកសន្តិភាព ការពារបូរណភាពទឹកដីមិនក្បត់ឧត្ដមគតិជាតិ មិនដោះដូរអធិប្បតេយ្យភាពជាតិជាមួយនិងផលប្រយោជន៍បរទេសឡើយ។ ឯកឧត្ដម បានអរគុណសន្តិភាព និងស្ថាបនិកសន្តិភាព និង បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ប្រជាពលរដ្ឋសូមចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នានិងដឹងគុណសន្តិភាព ពីព្រោះ សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃប្រៀបបានដូចបំពង់អុកស៊ីសែនសម្រាប់ដកដង្ហើមសម្រាប់មនុស្សជាតិលើពិភពលោក។ ប្ដេជ្ញាការពារសន្តិភាពនៅកម្ពុជា នឹងនៅបន្តភាពរឹងមាំស្ថិតស្ថេរគង់វង្សជាអមតៈមិនអនុញ្ញាតឱ្យជនអគតិមួយចំនួនតូចណាមួយមកបំផ្លាញសន្តិភាពនៅកម្ពុជាបានឡើយ។
ឯកឧត្តម ណុប រ័ត្ននិមល បាននាំមកនូវអំណាយបច្ច័យដ៍ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន÷ អង្ក២០០គីឡូក្រាម មី១០កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ប៊ីចេង២គក្រ ទឹកសុទ្ធ១០កេស ត្រីខ១កេស ទឹកក្រូច១០កេស ប្រគេនបច្ច័យសង្កត់ត្រ័យចំនួន១០០លាន៩៩ម៉ឺនរៀលសម្រាប់បន្តកសាងសមិទ្ធផលក្នុងវត្តឧបត្ថម្ភប្រគេនដល់ព្រៈសង្ឃសូត្រស្ដាំនិងឆ្វេងអាចារ្យគណៈកម្មការវត្តប្រគេនព្រៈសង្ឃ ១៧១អង្គ/នាក់ផងដែរ ៕ ដោយ-រ៉ាវុធ


