ក្រសួងប្រៃសណីយ៍ជូនដំណឹងពីការឈប់លក់តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា កាលពីថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការការឈប់លក់គេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ បន្ទាប់ពីក្រសួងមួយនេះបានមើលឃើញថាការរីករាលជំងឺកាចសាហាវមួយនេះបានធូរស្បើយវិញរួចមក។

បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា ៖“ប្រៃសណីយ៍កម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាបថា ដោយ ពិនិត្យឃើញស្ថានភាពជម្ងឺកូវីដ-១៩ មានការថមថយ ប្រៃសណីយ៍កម្ពុជានឹងឈប់លក់តេស្តរហ័សអង់ទីហ្សែន កូវីដ-១៩(Covid-19 Rapid Antigen Test) ក្នុងពេលឆាប់ៗខាងមុខនេះ”។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនទាំងអស់ជ្រាបជាព័ត៌មាន៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner