ឯកឧត្តម ជា វ៉ាន់ដេត ចូលរួមជាអធិបតីក្នុងពិធីបិទកម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ ASEAN Data Science Explorers Regional Finals 2022

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ ASEAN Data Science Explorers Regional Finals 2022 ដែលរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងនាមជាដៃគូម្ចាស់ផ្ទះ បានសហការជាមួយមូលនិធិអាស៊ាន (ASEAN Foundation)។

គួរបញ្ជាក់ថាពិធីនេះបានរៀបចំឡើងនារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលនវានុវត្តន៍នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។ ក្នុងពិធីនេះដែរមានការចូលរួមប្រកួតប្រជែងពីនិស្សិតឆ្នើមចំនួន ២០រូបមកពី ១០ប្រទេសនៃសមាជិកអាស៊ាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមន្ត្រីពាក់ព័ន្ធ លោកស្រី Yang Mee Eang នាយកប្រតិបត្តិមូលនិធិអាស៊ាន លោកស្រី Verena Siow ប្រធាននិងជានាយកគ្រប់គ្រង SAP ប្រចាំតំបន់អាស៊ីអាគ្នេយ៍ អ្នកសារព័ត៌មាន និងភ្ញៀវជាតិនិងអន្តរជាតិសរុបប្រមាណ ១០០នាក់។

កម្មវិធីប្រកួតប្រជែងនេះបានឆ្លុះបញ្ចាំងអំពីចក្ខុវិស័យវែងឆ្ងាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឌីជីថល ជាពិសេសការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះ បានសបញ្ជាក់ឱ្យឃើញពីភាពជាអ្នកដឹកនាំរបស់កម្ពុជា ដែលជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner