រថយន្តដឹកប្រេងក្រុមហ៊ុនតូតាល់ បើកចេញពីក្រុមហ៊ុនបញ្ច្រាស់ទិសចរាចរណ៍ ត្រូវរថយន្តឡិចស៊ីស 350 បុកខ្ទេចផ្នែកខាងមុខ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្តដឹកប្រេងក្រុមហ៊ុនតូតាល់មួយគ្រឿង បើកចេញពីក្រុមហ៊ុនបញ្ច្រាស់ទិសដៅចរាចរណ៍ត្រូវរថយន្ត ឡិចស៊ីស RX-350 ចាប់ហ្វ្រាំងមិនទាន់បុកចំហៀងរថយន្តដឹកប្រេងខាងឆ្វេងពេញទំហឹងបណ្តាលរថយន្តឡិចស៊ីសខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសទេ កាលពីម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ស្ថិតនៅខាងលិចស្តុបផ្សារសេនជូរី ប្រមាណជា១០០ម៉ែត្រ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តដឹកប្រេងក្រុមហ៊ុនតូតាល់មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E-4895 បើកចេញពីក្រុមហ៊ុនតូតាល់នៅចំណុចទីតាំងកើតហេតុ ទិសដៅពីត្បូងទៅជើងឆ្លងមកផ្លូវសហពន្ធ័រុស្សីបត់ឆ្វេងដៃបំណងឆ្ពុះទៅទិសខាងលិចដោយបញ្ច្រាស់ទិសដៅចរាចរណ៍។

លុះមកដល់កន្លែងកើតហេតុ ក៏មានរថយន្តម៉ាកឡិចស៊ីស RX-350 ពណ៌សពាក់ស្លាកលេខភ្នំពេញ2AQ-9866 ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្សីទិសដៅពីលិចទៅកើតចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំរថយន្តដឹកប្រេងផ្នែកខាងមុខចំហៀងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្តឡិចស៊ីសខ្ទេចផ្នែកខាងមុខខូចខាតយ៉ាងដំណំ ចំណែករថយន្តដឹកប្រេងខូចខាតតិចតួច ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញខណ្ឌមានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីរថយន្តដឹកប្រេងចេញថ្លៃជួសជុលរថយន្តឡិចស៊ីសឲ្យស្អាតឡើងវិញ ដើម្បីបញ្ចប់រឿង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner