ឯកឧត្តម សាយ សំអាល់ ផ្ញើសារលិខិតអបអរសាទរជូនឯកឧត្តម ឌិត ទីណា ដែលត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ឯកឧត្តម សាយ សំអាល់ ប្រធានគណៈកម្មាធិការ គណបក្ស ប្រជាជនកម្ពុជា ក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានផ្ញើសារលិខិតអបអរសាទរ សូមគោរពជូន ឯកឧត្តម ឌិត ទីណា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន កម្ពុជាដែល ឯកឧត្ដមត្រូវបាន ព្រះករុណាព្រះមហាក្សត្រនៃ ព្រះរាជា ណាចកកម្ពុជា ទ្រង់ប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំងជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លិខិតរបស់ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា «ការផ្តល់ ទំនុកចិត្ត និងការតែងតាំងនេះ សបញ្ជាក់ពីស្នាដៃ សកម្មភាព ការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត បញ្ញា និងស្មារតី តម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំរបស់ ឯកឧត្តម ក្នុងការ រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន ឥតឈប់ឈរ នៃនយោបាយឈ្នះឈ្នះ និងទស្សនវិស័យវែង ឆ្ងាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំនាវាកម្ពុជា ប្រកបដោយគតិបណ្ឌិត និងនាំមក នូវការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ឯកភាពជាតិ ឯកភាពទឹកដី ស្ថិរភាព នយោបាយ និងសុខសន្តិភាពពេញលេញ ដែលជាមូលដ្ឋាន គ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍលើគ្រប់វិស័យ ដែលមិនធ្លាប់មានក្នុង ប្រវត្តិសាស្ត្ររយៈពេលជាង ៥០០ឆ្នាំរបស់កម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមឧទ្ទិសបួងសួង ដល់ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យ សូមតាមជួយប្រោះព្រំសព្ទសាធុការ ពរជ័យ ជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕ដោយ៖សេឌី





