មន្ត្រីជាន់ខ្ពស់នៃក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្លូវដែលរង ប៉ះពាល់ ដោយទឹកជំនន់នៅស្ទឹងព្រែកត្នោត និងទន្លេបាសាក់

ភ្នំពេញ៖ក្រុមការងារជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទបាន អញ្ជើញចុះពិនិត្យមើលស្ថានភាពផ្លូវលំក្នុងស្រុកកណ្ដាលស្ទឹង និងស្រុកស្អាង ខេត្តកណ្ដាល ដែលរងនូវការលិចលង់ដោយសារទឹក ជំនន់ស្ទឺងព្រែកត្នោតនិងការកើនឡើង នៃកម្ពស់ទឹកទន្លេបាសាក់ ។

ក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទកាលពីថ្ងៃទី១៤ខែតុលា ដឹកនាំដោយឯកឧត្តម សួស គង់ រដ្ឋលេខាធិការប្រចាំការ ក្រសួង អភិវឌ្ឍន៍ជនបទបានអញ្ជើញទៅពិនិត្យផ្ទាល់ដល់បណ្តាទីតាំងរងគ្រោះទាំងនោះ។

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលបាន ឱ្យដឹងថា ផ្លូវចំនួនពីរខ្សែក្នុងខេត្តកណ្តាល ដែលកំពុងរងការ លិចលង់ពីទឹកជំនន់ស្ទឹងព្រែកត្នោត និងការកើនឡើង នៃកម្ពស់ ទឹកទន្លេបាសាក់នេះ រួមមាន៖ផ្លូវលេខ៣៤ (ភូមិអន្លង់ព្រីង)-ភូមិទែន-ភូមិដើមឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានប្រវែងសរុប៦.៥០០ម៉ែត្រដែលទទួលរងការលិចលង់ពីស្ទឹងព្រែកត្នោត ប្រវែង៥.៥០០ម៉ែត្រ, ផ្លូវព្រែករាំង-កំពង់ទ្រាឆ្លងកាត់ចំនួន បួនឃុំ គឺឃុំព្រែកគយ ឃុំទឹកវិល ឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវ ស្រុកស្អាង មានប្រវែងសរុប ៨.១០០ម៉ែត្រ ដែលទទួលរងការលិច លង់ពីទឹកទន្លេបាសាក់ ប្រវែង១.៤០០ម៉ែត្រ។

ឯកឧត្តម សួស គង់ បានឱ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ឯកឧត្តមបណ្ឌិត សភាចារ្យអ៊ុករ៉ាប៊ុនបានដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញបច្ចេកទេសក្រសួង ដោយបែងចែកជាក្រុមការងារ ចំនួនប្រាំមុខព្រួញសំដៅចុះខេត្ត ដែលទទួលរងផល ប៉ះពាល់ សំខាន់ៗ ដើម្បីអនុវត្តនូវគោលបំណងបីយ៉ាងគឺ៖ទី១. បើផ្លូវដាច់ ដោយ ទឹកជំនន់ ត្រូវសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួង ដើម្បីចាក់ បំពេញផ្លូវឡើងវិញ សំដៅតភ្ជាប់ចរាចរណ៍ជូនប្រជាជន ភ្លាមកុំឱ្យ រាំងស្ទះការងារពលរដ្ឋ,ទី២. បើផ្លូវត្រូវទឹកជំនន់ ហូរច្រោះ ត្រូវកត់ត្រា និងត្រៀមលើកគម្រោងជួសជុលថែទាំ នាពេលខាងមុខនិងទី៣. បើផ្លូវត្រូវទឹកលិចទាំងស្រុង ពេលទឹកស្រកភ្លាម អាជ្ញាធរមូលដ្ឋានត្រូវ ហាមឃាត់ប្រជាពលរដ្ឋ កុំឲ្យបើកបរយានយន្តលើផ្លូវនោះ បង្ការកុំឱ្យ ផ្លូវខូច ព្រោះគ្រឹះផ្លូវនៅទន់ជ្រាយនៅឡើយ។ ទន្ទឹមនេះ ត្រូវវាយតម្លៃ ដើម្បីត្រៀមលក្ខណ:ក្នុងការលើកផែនការជួសជុលនាពេលខាងមុខ។

ក្នុងឱកាសនោះជំនួសមុខឱ្យលោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី, ឯកឧត្តម សួស គង់ បានថ្លែងនូវអំណរគុណ និងសំដែងនូវការកោត សរសើរចំពោះអាជ្ញាធរ និងប្រជាជនមូលដ្ឋាន ដែលបានសហការល្អ ជាមួយក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការខិតខំប្រឹងប្រែង ការពារផ្លូវ ជាពិសេសបានច្រកបាវខ្សាច់ បញ្ចៀសចរន្តទឹកនៅតាម កន្លែង ដែលមានទឹកហូរខ្លាំង ៕ដោយ៖សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner