ប្រតិភូសហភាពសហពន្ឋ័យុវជនកម្ពុជាដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី អញ្ជេីញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ឋសពឯកឧត្តមនាយឧត្តមសេនិយ៌ព្រឹទ្ឋាចារ្យ ប៊ូថង
អត្ថបទដោយ៖
Kien Sereyvuth
នៅព្រឹក ថ្ងៃ ច័ន្ទទី ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៩ គណៈប្រតិភូ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាំសមាជិក សមាជិកា ស.ស.យ.ក. ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ ព្រឹទ្ធាចារ្យ ប៊ូ ថង ដែលបានទទួលមរណភាព កាលពីថ្ងៃរ ព្រហស្ប តិ៍ ១៤កើត ត្រូវនឹងថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១:២០នាទី ទៀបភ្លឺ ក្នុងជន្មាយុ៨២ ឆ្នាំ ដោយរោគាពាធ។
សពរបស់ឯកឧត្តនាយឧត្តមសេនីយ៍ ព្រឹទ្ធាចារ្យ ប៊ូ ថង ត្រូវបាន តម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងគេហដ្ឋាន លេខ ១៤៧ ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕ដោយគតិ យុត្ត