លោក ហ្សេលេនស្គី ជំរុញឱ្យប្រជាជនអ៊ុយក្រែនកាត់បន្ថយការប្រើប្រាស់ថាមពលនៅពេលយប់

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជំរុញឱ្យពលរដ្ឋកំណត់ការប្រើប្រាស់ថាមពលរបស់ពួកគេ ក្នុងអំឡុងពេលយប់ បន្ទាប់ពីកងកម្លាំងរុស្ស៊ីវាយប្រហារលើរោងចក្រថាមពលរបស់ប្រទេសខ្លួន។
ថ្លែងតាមប្រព័ន្ធវីដេអូនៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ លោក ហ្សេលេនស្គី បានបញ្ជាក់ថា ដោយសារតែការវាយប្រហាររបស់រុស្ស៊ីទៅលើរោងចក្រថាមពលនោះ បុគ្គលិកថាមពលត្រូវតែកំណត់ការផ្គត់ផ្គង់អគ្គិសនី ដើម្បីឱ្យប្រព័ន្ធទាំងមូលដំណើរការប្រកបដោយស្ថេរភាព។

លោក ហ្សេលេនស្គី បន្ថែមថា ប៉ុន្តែវានឹងអាចធ្វើទៅបាន ដើម្បីជៀសវាងការដាច់ចរន្តអគ្គិសនី ប្រសិនបើយើងទាំងអស់គ្នានៅអ៊ុយក្រែន មានស្មារតីកាត់បន្ថយការប្រើប្រាស់របស់យើងក្នុងអំឡុងពេលយប់។
ទន្ទឹមគ្នា ប្រធានាធិបតីអ៊ុយក្រែនរូបនេះ ក៏បានស្នើឱ្យប្រជាជនខ្លួនកាត់បន្ថយការប្រើប្រាស់អគ្គិសនីរបស់ពួកគេ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ១១យប់ផងដែរ ដោយលោកហៅវាថា ជាជំហានរួបរួមដ៏សំខាន់មួយ ដើម្បីធានាបាននូវការបរាជ័យ នៃផែនការភេរវកររុស្ស៊ី៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner