សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាឱ្យចុះទៅកាន់តំបន់រងគ្រោះដោយទឹកជំនន់ជាបន្ទាន់ ដើម្បីជួយប្រជាជន ក្នុងការស្តារការខូចខាតឡើងវិញ ឱ្យបានទាន់ពេលវេលា

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី មន្រ្តីក្រុមការងារគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវតែចុះទៅកាន់តំបន់រងគ្រោះដោយទឹកជំនន់ ដើម្បីជួយប្រជាជន ក្នុងការស្តារការខូចខាតឡើងវិញ ឱ្យបានទាន់ពេលវេលា។

សម្ដេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង ដូចនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត នៃ សាកលវិទ្យាល័យជាតិគ្រប់គ្រងជាងប្រាំមួយពាន់នាក់ នាព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យស្រាវជ្រាវនៅតំបន់រងគ្រោះដោយទឹកជំនន់ជាបន្ទាន់រកមើលថាតើប្រជាជនប៉ុន្មានគ្រួសារដែលមិនមានប័ណ្ណក្រីក្រដែលត្រូវជួយពួកគាត់។សម្តេចបន្តថាតាមរបាយការណ៍របស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្នមានប្រជាជនប្រមាណពីរម៉ឺនគ្រួសារដែលរងគ្រោះដោយទឹកជំនន់ដែលយើងត្រូវជួយគាត់អាចជួយរយៈពេលបីខែ ។

សម្តេចក៏បានអំពាវនាវដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់យោគយល់ចំពោះពួកគាត់ ដោយពន្យាពេលសង បន្ធូរបន្ថយការប្រាក់និងរៀបចំឥណទានឡើងវិញ។សម្តេចតេជោក៏បានណែនាំដល់ឯកឧត្តមទេសាភិបាលធនាគារជាតិកម្ពុជាឱ្យធ្វើការងារជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ធនាគារទាំងអស់ដើម្បីធ្វើកិច្ចការនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា បច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងចិញ្ចឹមប្រជាពលរដ្ឋប្រមាណ៦០ម៉ឺនគ្រួសារ ស្មើប្រមាណពីរលាននាក់ ដែលរងគ្រោះដោយអតិផរណា និងអ្នករងផលប៉ះពាល់ដោយកូវីដ១៩ ប្រមាណ ៧០ម៉ឺនគ្រួសារ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner