វិមានក្រឹមឡាំងចោទណាតូថា មានជាប់ពាក់ព័ន្ធក្នុងសង្គ្រាមអ៊ុយក្រែន

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសស្គូវ បានប្រាប់ទូរទស្សន៍ Russia 1 នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះថា ជាការពិតណាស់ អង្គការណាតូមានជាប់ពាក់ព័ន្ធក្នុងជម្លោះអ៊ុយក្រែន ហើយថា ប្រការនេះ នឹងមិនអាចរារាំងរុស្ស៊ីពីការធ្វើតាមផែនការរបស់ខ្លួន និងសម្រេចបាននូវគោលដៅយោធារបស់ខ្លួននៅអ៊ុយក្រែននោះទេ។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំងក៏បានទទួលស្គាល់ផងដែរថា ការជ្រៀតជ្រែករបស់អង្គការណាតូ បានធ្វើឱ្យរុស្ស៊ីកាន់តែពិបាក ក្នុងប្រតិបត្តិការរបស់ខ្លួននៅអ៊ុយក្រែន ទោះបីជាវាមិនផ្លាស់ប្តូរគោលដៅក៏ដោយ។

លោក ប៉េសស្គូវ បន្តថា ការជាប់ពាក់ព័ន្ធរបស់ណាតូក្នុងជម្លោះអ៊ុយក្រែន បានទាមទារឱ្យមានការកេណ្ឌទ័ពផ្ទៃក្នុងរបស់យើង ទាំងក្នុងវិស័យសេដ្ឋកិច្ច និងវិស័យផ្សេងទៀត។ យ៉ាងណាមិញ អ្នកនាំពាក្យវិមានក្រឹមឡាំងមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីផែនការ និងយុទ្ធសាស្ត្ររបស់រុស្ស៊ី ក្នុងយុទ្ធនាការយោធា ដែលមានរយៈពេលជាងប្រាំពីរខែនោះទេ។

កាលពីដើមសប្តាហ៍នេះ រុស្ស៊ីបានបដិសេធពាក្យចចាមអារ៉ាមដែលថា ប្រតិបត្តិការនៅអ៊ុយក្រែនកំពុងត្រូវបានរៀបចំឡើងវិញ ជាយុទ្ធនាការប្រឆាំងភេរវកម្ម។ លោក ប៉េសស្គូវ ក៏បាននិយាយនៅពេលនោះថា មិនមានការសម្រេចចិត្តណាមួយ ទាក់ទងនឹងការដាក់ឱ្យប្រើប្រាស់ច្បាប់អាជ្ញាសឹកនៅក្នុងតំបន់រុស្ស៊ី ដែលត្រូវបានកំណត់គោលដៅដោយការវាយប្រហាររបស់អ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនោះទេ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner