សម្ដេចតេជោ នឹងចុះទៅ មើលចំណុចព្រំប្រទល់ រវាង ខេត្តបាត់ដំបង និងខេត្តប៉ៃលិន បើសិនជាអភិបាលខេត្តទាំង២ ពុំអាចដោះស្រាយបាន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សម្ដេច នឹងចុះទៅមើលចំណុចព្រំប្រទល់រវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន បើសិនជាអភិបាលខេត្តទាំង២ ពុំអាចដោះស្រាយបាន ។ សម្ដេចតេជោ បានថ្លែងដូចនេះ ក្នុងឱកាសប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ។

នៅក្នុងកាសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង សូមកាត់ដីក្នុងដែនរដ្ឋបាលរបស់ខ្លួន ជាប់នឹងខេត្តប៉ៃលិន (តំបន់សមាហរណកម្ម-អតីតសមរភូមិ) ទៅឱ្យរដ្ឋបាលខេត្តប៉ៃលិនគ្រប់គ្រងវិញ ដើម្បីមានភាពងាយស្រួល យើងមិនអាចធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភាពមិនច្បាស់លាស់បាននោះទេ។

ជាមួយនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានណែរនាំឱ្យអភិបាលខេត្តទាំង២ ដោយមានឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន សហការគ្នា ធ្វើកិច្ចការងារនេះ យ៉ាងយូត្រឹម ២សប្ដាហ៍ទៀត ។

សម្តេច ក៏បានព្រមានដែរថា បើចៅហ្វាយខេត្តទាំង២ ពិសេសចៅហ្វាយខេត្តបាត់ដំបង ធ្វើមិនកើត សម្តេចនឹងចុះទៅខ្លួនឯងតែម្តង ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner