ជនពាក់ព័ន្ធចំនួន ៥១នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១៧ករណី ទូទាំងប្រទេស កាលពីថ្ងៃទី១៦ ខែតុលា ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៥១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ។ ដូច្នេះ សូមនិយាយថា ទេ ចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.!

ក្នុងចំណោមជនសង្ស័យចំនួន ៥១នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់ ២១នាក់ ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ២៩នាក់ (ស្រី ២នាក់)។ វត្ថុតាងដែលចាប់យកបានសរុប ក្នុងថ្ងៃទី១៦ ខែតុលា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មើរ ៥៤៥,៧១ក្រាម និង៥កញ្ចប់តូច, កេតាមីន(Ke) ស្មើរ ១៩៤៧៧៤៨,១៣ក្រាម។

សូមបញ្ជាក់ថា ជាលទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាបនគរបាល ៨អង្គភាព៖ ១មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៩នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៥០៣,២៩ក្រាម និងKe ១៩៤៧៧៤៨,១៣ក្រាម។ ២កំពង់ស្ពឺ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។ ៣កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤កញ្ចប់តូច។ ៤ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។ ៥រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ១៩នាក់ ស្រី ២នាក់ ចាប់យកIce ៣៦,០៩ក្រាម។ ៦សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ២,៧០ក្រាម។ ៧ព្រះសីហនុ៖ ជួញដូរ ៣ករណី ឃាត់ ៧នាក់ ចាប់យកIce ៣,៦៣ក្រាម។ ៨ត្បូងឃ្មុំ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់៕ ដោយ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner