ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី១៧ តុលា ២០២២

អត្ថបទដោយ៖
AMS OneMinute

សោកស្តាយ និងចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពកុមារដែលស្លាប់បាត់បង់ជីវិតដោយសារការលិចទូក។ ហេតុការណ៍គ្រោះលិចទូកនេះ បានបង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការ និងការរួមសាមគ្គីគ្នាក្នុងសង្គមខ្មែរ

ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ កម្ពុជាខ្វះខាតធនធានមនុស្សខ្លាំងណាស់ តែបច្ចុប្បន្នកម្ពុជាបានបណ្តុះបណ្តាលធនធានមនុស្សជាច្រើន។ ការអភិវឌ្ឍជាតិ ត្រូវការជាចាំបាច់នូវធនធានមនុស្ស

ក្នុងសំណុំរឿងបរិហាកេរ្តិ៍របស់ទណ្ឌិត សម រង្ស៊ី គឺត្រូវបានគេបកអាក្រាតពីពុតត្បុត និងការនិយាយមិនពិតប្រាកដ

ក្នុងប្រវត្តិសាស្ត្រខ្មែរប្រមាណជា ៥០០ឆ្នាំនេះ មិនមាននរណាខូចជាងជនពូជក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ទេ

នៅថ្ងៃទី២០ តុលា សម្តេចនឹងអញ្ជើញទៅកែព័ត៌មានអត្តសញ្ញាណប័ណ្ណ ក្នុងបញ្ជីឈ្មោះបោះឆ្នោត។ អំពាវនាវដល់យុវជន ទៅចុះឈ្មោះបោះឆ្នោត

នៅថ្ងៃទី១២ ធ្នូ ២០២២ សម្តេចនឹងអញ្ជើញដល់ព្រុចសែល

ណែនាំឱ្យអភិបាលខេត្តបាត់ដំបង និងប៉ៃលិន ពន្លឿននីតិវិធីបែងចែកភូមិសាស្ត្រព្រំប្រទល់រវាងខេត្តទាំងពីរ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹងប្តូរផ្តាច់កម្ចាត់អ្នកដែលអនុវត្តផែនការរបស់ពូជក្បត់ជាតិ៣ជំនាន់

នៅលើលោកនេះ មានតែក្រុមក្បត់ជាតិ៣ជំនាន់ទេ ដែលចាញ់ឆ្នោត ហើយចង់ធ្វើប្រធានសភា

អ្នកភ្លេចកំណើតមានឡានជិះហើយ នៅជេរសម្តេចថា ដឹកនាំមិនរីកចម្រើនទៀត។ សម្តេចចោទសួរថា ក្រោយថ្ងៃរំដោះតើមានឡាន មានម៉ូតូជិះទេ?

ប្រាប់មន្ត្រីកសិកម្មថា កុំជិះសេះមើលផ្កា

ថ្លែងអំណរគុណដល់សប្បុរសជន និងកាកបាទក្រហមកម្ពុជា ដែលបាននាំជំនួយស្បៀងអាហារជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់

ណែនាំឱ្យសិក្សាស្ថិតិប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយផ្តល់ការឧបត្ថម្ភរយៈពេល៣ខែ ដែលអាចចំណាយជាង ២លានដុល្លារ

អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ យោគយល់ និងអនុគ្រោះដល់ជនរងគ្រោះដោយទឹកជំនន់

ប្រាប់ក្រុមប្រឆាំងថា ការដោះដូររដ្ឋមន្ត្រីជាសិទ្ធិរបស់នាយករដ្ឋមន្ត្រី មិនបាច់សុំយោបល់ពីក្រុមប្រឆាំងនោះទេ៕

📚https://www.facebook.com/ams1minute/posts/pfbid0Gc4Hva7jDHH7DkUNQcNkbCL2qL98ztQkkZWM3rnPW1DLmjpvzV8xTeE1ncNbVcUil

ads banner