ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពិនិត្យឃើញប្រើប្រាស់គ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅវេលាម៉ោង០០និង២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ មាន សភត្ត្រា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលអូរបែកក្អម បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុ ឃើញជនសង្ស័យកំពុងជិះម៉ូតូ ហើយដោយមានការសង្ស័យសមត្ថកិច្ចបានហៅឲ្យឈប់ ត្រួតពិនិត្យលើដងខ្លួន រួចនាំខ្លួនបន្តទៅត្រួតពិនិត្យទឹកនោមរការធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រកឃើញថា ជនសង្ស័យមានប្រើប្រាស់សារធាតុញៀន ក៏ឃាត់ខ្លួនតែម្តង ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner