ជំនន់ទឹកភ្លៀងតាមតំបន់មួយចំនួនក្នុងស្រុកសំឡូត បានបំផ្លាញស្ពានយោលឆ្លងកាត់ស្ទឺងគ្រញូងនិង បណ្តាលឲ្យឃុំចំនួន៣ កំពុងទទួលនូវរងការលិចលង់ និងជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ៣០ឌ្នង
សេចក្តីរាយការណ៍ជាបឋមពីស្រុកសំឡូត ខេត្ត បាត់ដំបង បានឲ្យដឹងថា៖ ជំនន់ទឹកភ្លៀង បានបង្កឲ្យមានការលិចលង់ នៅតាមបណ្តាឃុំចំនួន៣ក្នុងស្រុកនិងបង្កការលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណជា៣០ខ្នងហើយស្ពានយោលឆ្កងស្ទឹងគ្រញូង ក៏ត្រូវបំផ្លាញខូចខាតទាំស្រុង ដោយសារ តែកម្លាំងជំនន់ទឹកភ្លៀងនៅតំបន់ស្រុកសំឡូតនេះ។
ប្រភពក៏បានឲ្យដឹងទៀតថា៖ ជំនន់ទឹកភ្លៀងដែលកំពុងតែគម្រាមកំហែងដល់បណ្តាឃុំមួយចំនួននៅក្នុងស្រុកខាងលើនេះ បានកើតឡើងតាំងពី យប់ថ្ងៃទី១៥រហូតដល់ថ្ងៃទី១៦កញ្ញានេះ គឺភ្លៀងនៅតែបន្តបង្អុរធ្លាក់ចុះមកមិនទាន់ស្រាកស្រាន្តនៅ
ឡើយនោះទេ ហើយថែមទាំងបង្កនូវមហន្តរាយធ្វើឲ្យលិចលង់ភូមិករផ្ទះសម្បែងប្រជាពលរដ្ឋប្រមា ណជា៣០ខ្នង ក្នុងភូមិសាស្ត្រឃុំចំនួន៣នៃស្រុក
សំឡូត ខេត្តបាត់ដំបង រួមមាន៖ ឃុំតាសាញ បង្កការលិចលង់និងដាច់ស្ពាន, ឃុំស៊ុង ស្ថានភាពទឹកជំនន់បានជន់លិច ពីចំណុចតំបន់ភ្នំសំកុស រហូតដល់ស្ពានចម្លងរមាំង។ ដោយឡែក នៅឃុំតាតោកបានលិចលង់ធ្ងន់ធ្ងរជាងគេ បង្កឲ្យផ្ទះសម្បៃងនិងដំណាំចម្ការលិចលង់ ស្ទើរតែដល់ចុងឈើ។ ឯឃុំសំឡូត គឺគ្រាន់តែលិច នៅតាមដងផ្លូវ ធ្វើដំណើរប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា៖ នៅព្រឹកថ្ងៃទី១៦ខែកញ្ញានេះ លោក ឡុង ផលគុណ ប្រធានមន្ទីរធន ធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា៖ ដោយសារតែស្ថានភាពមានភ្លៀងធ្លាក់ជោគជាំយ៉ាងខ្លាំងនៅស្រុកសំឡូត ចាប់តាំងពីយបថ្ងៃទី១៥-១៦ខែកញ្ញានេះ នៅតែបន្តមានភ្លៀងធ្លាក់ខ្លាំង ដូចនេះមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានទម្លាក់ទ្វារទំនប់ទឹកអាងពហុបំណងសេកសកទាំងស្រុង ដើម្បីបន្ធូរនិងសម្រួលដល់ចរន្តធារទឺកឲ្យហូរបានប្រសើរ និងចៀសវាងបង្កនូវហានិភ័យផ្សេងៗពីជំនន់ទឹកភ្លៀងដែលកំពុងតែបង្អុរធ្លាក់ឥត
ស្រាកស្រាន្តនេះ។
លោកប្រធានមន្ទីររូបនេះ ក៏បានថ្លែងអំពាវនាវដល់អាជ្ញាធរស្រុក-ក្រុង និងប្រជាពលរដ្ឋរស់នៅជាប់នឹងភូមិសាស្ត្រដងស្ទឺងសង្កែ សូមឲ្យមានការប្រុងប្រយ័ត្នពី ជំនន់ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបងដែលអាចនិងកើតឡើងជាថ្មី ចាប់ពីល្ងាចថ្ងៃទី១៦
កញ្ញា២០១៩ នេះតទៅ ឲ្យមានការប្រុងប្រយ័ត្នពីហានិភ័យនិងគ្រោះមហន្តរាយ និងការគ្រោះថ្នាក់ផ្សេងៗ បង្កឡើងដោយទឹកជំនន់នេះ ដោយស្មារតី
ប្រុងប្រយ័ត្នខ្ពស់ និងកុំធ្វេសប្រហែសឲ្យសោះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )