បុរី ហេង បូរិន បើកការដ្ឋានសាងសង់គម្រោងទី២ ជាមួយការផ្ដល់យ៉ាងពិសេសសម្រាប់អតិថិជន

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានការគាំទ្រជាបន្ដបន្ទាប់ពីសំណាក់អតិថិជននោះ បុរី ហេង បូរិន គ្រុប នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ បានបើកការដ្ឋានសាងសង់គម្រោងទី២របស់ខ្លួន ជាមួយនឹងការផ្ដល់ជូនយ៉ាងពិសេសសម្រាប់អតិថិជន ក្នុងឱកាសនេះរួមទាំងការបញ្ចុះតម្លៃរហូតដល់ ២ម៉ឺនដុល្លារ។

ថ្លែងក្នុងពិធីនេះ លោកឧកញ៉ា ហេង បូរិន ប្រធានក្រុមប្រឹក្សាអភិបាល និងជាអគ្គនាយកបុរី ហេង បូរិន គ្រុប បានមានប្រសាសន៍ថា បុរីរបស់លោក គឺផ្ដោតទៅលើគុណភាពសំណង់ជាចម្បង កេរ្ដិ៍ឈ្មោះ និងកិត្តិយស ដើម្បីធ្វើឲ្យអតិថិជនទទួលបាននូវការគោរពស្រលាញ់នៅពេលទិញផ្ទះពីបុរី ជាពិសេសរស់នៅប្រកបដោយគុណភាព។ លោកឧកញ៉ាបន្តថា គម្រោងបុរី ហេង បូរិន គ្រុប ដែលមានទីតាំងស្ថិតនៅតំបន់កំបូល គឺជាតំបន់មួយដែលមានសក្ដានុពលលាំងនៅពេលបច្ចុប្បន្ន។

ជាក់ស្ដែង នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ជាផ្លូវយុទ្ធសាស្ត្រ និងសេដ្ឋកិច្ច ហើយបើតាមផែនការមេរបស់រាជរដ្ឋាភិបាល ជាមួយអាគារជាច្រើនកំពុងតែរីកដុះដាល ក្នុងនោះមានសាកលវិទ្យាល័យ កំពុងសាងសង់មុខបុរីផ្ទាល់ដែលមានរហូតដល់ ៧០០បន្ទាប់រៀន។ បន្ថែមពីនេះក៏មានសាលារៀន ទីផ្សារ រោងចក្រ និងប្រជាពលរដ្ឋនៅយ៉ាងច្រើនកុះករស្រាប់។

លោកឧកញ៉ា បន្ដទៀតថា សម្រាប់បុរីរបស់លោក មុនផ្ដើមសាងសង់ផ្ទះ គឺបានកាត់ឈ្មោះប្លង់រឹងដីដែលបានទិញពីប្រជាពលរដ្ឋ មកឈ្មោះរបស់លោកផ្ទាល់ ពោលមិនមែនសាងសង់លើដីគេមុន ហើយបានធ្វើការបង់លុយតាមក្រោយ និងតាមដំណាក់កាល ទៅឲ្យម្ចាស់ដីនោះទេ។ លោកថា ទាំងអស់នេះហើយដែលជាទំនុកចិត្តកាន់តែខ្ពស់ដល់អតិថិជន ពិសេសសម្រាប់ការចង់កាត់ឈ្មោះបន្ដក្រោយទិញផ្ទះពីបុរី ដែលមានភាពលឿន និងរហ័ស។

លោកឧកញ៉ា ហេង បូរិន ក៏បានជម្រាបជូនអតិថិជនទាំងអស់ សូមមានទំនុកចិត្តមកលើគម្រោងរបស់បុរី ហេង បូរិន គ្រុប ទាំងពេលវេលា នៃការសាងសង់ លិខិតផ្លូវច្បាប់ គុណភាពសំណង់ ការធានាជូនផ្សេងៗ និងលក្ខខណ្ឌផ្សេងៗដ៏ទៃទៀត។ លោកឧកញ៉ាក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលបានជឿជាក់ និងបន្ដគាំទ្រគ្រប់ប្រភេទលំនៅឋានទាំងអស់របស់បុរី ហេង បូរិន គ្រុប។

នាឱកាសនោះដែរ លោក ចាន់ វឌ្ឍនាកា ទូតសុឆន្ទៈរបស់បុរី ហេង បូរិន គ្រុប បានបញ្ជាក់ថា ក្រោយក្លាយទូតសុឆន្ទៈក្នុងរយៈពេលជាងមួយខែនេះ បុរី ហេង បូរិន គ្រុប ពិតជាបានផ្ដល់ជូននូវរបៀបនៃការរស់នៅថ្មីដល់អតិថិជនប្រាកដមែន។ លោកថា គ្រប់ប្រភេទលំនៅឋានរបស់បុរី ហេង បូរិន គ្រុប សុទ្ធតែមានលក្ខណៈពិសេសប្លែកៗពីគ្នា ទៅតាមការចង់បានរបស់អតិថិជនម្នាក់ៗដែលស្រលាញ់ ពេញចិត្តការរស់នៅជាមួយបរិយាកាសស្រស់ស្រាយ និងទំនើប។

ក្នុងនាមទូតសុឆន្ទៈ លោក ចាន់ វឌ្ឍនាកា បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ដែលបានឃើញនូវភាពកក់ក្ដៅរបស់អតិថិជនដែលទទួលបានពីការផ្ដល់ជូនរបស់បុរី ហេង បូរិន គ្រុប។ លោកថា ក្នុងការជ្រើសរើសផ្ទះសម្រាប់រស់នៅ អ្វីដែលលោកសំឡឹងមើលមុនគេ គឺគុណភាពសំណង់ ម៉ូដផ្ទះ បរិយាកាស ទីតាំង និងតម្លៃតែម្ដង ដែលទាំងអស់នេះ មាននៅបុរី ហេង បូរិន គ្រុប។

សូមជម្រាបថា បុរី ហេង បូរិន គ្រុប មានការផ្ដល់ជូនពិសេសក្នុងឱកាសបើកលក់គម្រោងទី២ ដោយកក់ប្រាក់ពេលនេះ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ២០,០០០ដុល្លារភ្លាមៗ និងការថែមជូន iPhone 13pro Max មួយគ្រឿង ពិសេសម៉ូតូ Honda Dream 2022 មួយគ្រឿងទៀតផង៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner