ការនាំចេញត្រីប្រាវៀតណាម ទៅកាន់អាស៊ាន កើនឡើង ៨៣%
ហាណូយ៖ ការនាំចេញត្រីប្រារបស់វៀតណាម ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ បានកើនឡើង លើសពី ១៥២លានដុល្លារអាមេរិក ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ កើនឡើងជាង ៨៣% បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។
សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) បាននិយាយទៀតថា ថ្លៃដឹកជញ្ជូនខ្ពស់ដោយសារតែការកើនឡើងតម្លៃប្រេងឥន្ធនៈ បណ្តាលឱ្យអ្នកនាំចេញជ្រើសរើសគោលដៅជិតៗ សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) បាននិយាយថា ប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពីន គឺជាទីផ្សារដ៏ធំបំផុតសម្រាប់ត្រីប្រា វៀតណាមក្នុងចំណោមប្រទេស ប្រជាជាតិអាស៊ាន។
ការនាំចេញទៅកាន់ប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពីន បានកើនឡើង ៨១%, ៥៦%, ១១៤% និង ៩២%។
VASEP ព្យាករណ៍ថា ប្រទេសអាស៊ាននឹងនាំចូលត្រីប្រាកាន់តែច្រើន ហើយអាចនឹងនាំចូលច្រើនជាងតំបន់អឺរ៉ុប ឆាប់ៗនេះ។
ការនាំចេញត្រីប្រាសរុប ជារួមមានតម្លៃជិត ១.៩៧ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលប្រាំបួនខែដំបូង កើនឡើង ៨៣.៣% នេះបើយោងតាមអគ្គនាយកដ្ឋានគយ វៀតណាម។ ប្រភពបន្តថា ទីផ្សារដ៏ធំបំផុតរបស់ត្រីប្រារបស់វៀតណាម គឺសហរដ្ឋអាមេរិក ចិន និងសហភាពអឺរ៉ុប៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត


