ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចងក្រងរៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ ចាប់ពីអាណត្តិទី១នៃរាជរដ្ឋាភិបាលកម្ពុជា រហូតដល់បច្ចុប្បន្ន

ភ្នំពេញ ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ ចាប់ពីអាណត្តិទី១ នៃរាជរដ្ឋាភិបាលកម្ពុជា រហូតដល់បច្ចុប្បន្ន ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានទាំងអស់ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងអង្គភាពពាក់ព័ន្ធផងដែរ។

ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានខិតខំប្រមូលចងក្រងរៀបចំសមិទ្ធផលការងារនានារបស់ក្រសួងមហាផ្ទៃ ដែលធ្វើឱ្យលទ្ធផលមានវឌ្ឍនភាពទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ ឯកឧត្តម បានណែនាំឱ្យក្រុមការងារបន្តខិតខំសិក្សាស្រាវជ្រាវពីសមិទ្ធផលរបស់ក្រសួងមហាផ្ទៃ ដើម្បីឱ្យសម្រេចបានជោគជ័យលើការងារចងក្រងរៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ បានជាសមិទ្ធផលរួមជាទស្សនវិស័យវែងឆ្ងាយ។

គួររំលឹកផងដែរថា ក្រុមការងារចងក្រងរៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃនេះ មានភារកិច្ច សិក្សាស្រាវជ្រាវប្រមូលព័ត៌មាន ព្រឹត្តិបត្រ ឯកសារ របាយការណ៍ កំណត់ហេតុ លិខិតស្នាមផ្សេងៗ និងលិខិតបទដ្ឋានគិតយុត្តពាក់ព័ន្ធនានា ចាប់ពីអាណត្តិទី១ នៃរាជរដ្ឋាភិបាលកម្ពុជា រហូតដល់បច្ចុប្បន្ន ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner