សម្តេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់ខេត្ត ៤ ជុំវិញបឹងទន្លេសាប ដើម្បីដោះស្រាយជូនប្រជាជន ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់ខេត្ត ៤ ជុំវិញបឹងទន្លេសាបនិងជាប់ព្រំដែនថៃ ដើម្បីដោះស្រាយជូនប្រជាជន ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ នេះបើតាមទំហ្វេសប៊ុករបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន សរសេរដូច្នេះថា៖ បន្ទាប់ពីទទួលប្រធានាធិបតីទីម័រឡេសថ្ងៃ២០តុលា ខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តចំនួន៤ គឺសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ដោយប្រើពេល៥ថ្ងៃ៤យប់។
ដំណើរទៅលើកនេះ សំខាន់ជួប និងដោះស្រាយជូនប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។
សម្ដេចបន្តថា ត្រៀមខ្លួនហត់នឿយកិច្ចការក្នុងប្រទេស មុននឹងហត់កិច្ចការអន្តរជាតិ ដែលមាន ASEAN.G20.APEC ក្នុងខែវិច្ចកាខាងមុខ៕ ដោយ វណ្ណលុក (ប្រភពហ្វេសប៊ុក)

ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។