ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះថា មានករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ និងកាន់កាប់អាវុធខុសច្បាប់ (ដាវ) នៅមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នៅម៉ោង០៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយឃាត់ខ្លួនជនសង្ស័យបាន៣នាក់។

ជនសង្ស័យទី១)ឈ្មោះផូ សាងីម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងឈើ ទី២)ឈ្មោះកែវ ភក្តី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងឈើ និងទី៣)ឈ្មោះ វង្ស វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ (អ្នកទាំងបី ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ)។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង០៣និង៣០នាទីទៀបភ្លឺ សមត្ថកិច្ចនគរបាលប៉ុស្តិ៍វាលស្បូវ ល្បាតក្នុងមូលដ្ឋាន ពេលមកដល់ចំណុចកើតហេតុ ក៏ឃើញជនសង្ស័យទាំង៣ ជិះម៉ូតូសណ្តោងរ៉ឺម៉កម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម  (ម៉ូតូចាស់) រកលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ សមត្ថកិច្ចយើងក៏ឃាត់ត្រួតពិនិត្យរកឃើញដាវ០១ដើម ទួណឺវីស០៣ ដង្កាប់០១ ដែកឆាប០១ កន្រ្តៃ០១ ដែកចុងស្រួចសម្រាប់ឆ្កឹះសោ០៤ កូនពិល០១ និងកូនកាំបិត០១ ដែលពួកជនសង្ស័យលាក់ក្នុងរ៉ឺម៉ក់ម៉ូតូ ក៏ធ្វើការឃាត់ខ្លួនជន។ សង្ស័យទាំង០៣នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់តែម្ដង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner