ក្រុមវាយកូនបាល់កម្ពុជា យកឈ្នះក្រុមប៊ូតាន ៣ទល់០ នៅ DAVIS CUP នៅប្រទេសបារ៉ែន ប្រកួតដំបូង
ភ្នំពេញ៖ ក្រុមកីឡាករវាយកូនបាល់កម្ពុជា ថ្ងៃបើកឆាកព្រឹត្តិការណ៍ DAVIS CUPគ្រុបទី៤ ដែលប្រកួតក្នុងទឹកដីប្រទេសបារ៉ែន ធ្វើបានយ៉ាងល្អក្នុងជំនួបដំបូងរបស់ខ្លួន ដោយយកឈ្នះក្រុមកីឡាវាយកូនបាល់ប្រទេសប៊ូតាន ក្នុងលទ្ធផល៣ទល់០ កាលពីថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០២២។
ជ័យជំនះខាងលើនេះ លោក ទេព រិទ្ធីវិទ្ធ បានដាក់សមាសភាព កីឡាករកូនខ្មែរអាមេរិក Krusling ដោយកីឡាកររូបនេះ បានយកឈ្នះកីឡាករប៊ូតានក្នុងលទ្ធផល 7ទល់6 និង 6ទល់3 ចំនែក កីឡាករ ប៊ុន កេន្នី យកឈ្នះកីឡាករប៊ូនតាន ក្នុងលទ្ធផល6ទល់0 និង6ទល់0 រីឯវិញ្ញាសាវាយគូ ដែលជាការប្រកួតចុងក្រោយ គឺកីឡាករ ឡុង សំនៀង និងកីឡាករ ទេព ទីម៉ូធី ដោយយកឈ្នះកីឡាករប៊ូតាន ក្នុងលទ្ធផល 6ទល់0 និង6ទល់2 ។
សម្រាប់ជំនួបទី២ថ្ងៃទី១៨ ខែ តុលានេះ ក្រុមកីឡាវាយកូនបាល់កម្ពុជានឹងត្រូវប៉ះក្រុមវាយកីឡាវាយកូនបាល់ប្រទេសម៉ុងហ្គោលី។ពាក់ព័ន្ធនឹងជំនួបប៉ះប្រទេសម៉ុងហ្គោលីនេះ លោក ទេព រិទ្ធីវិទ្ធ នូវតែបង្ហាញជំនឿចិត្តខ្ពស់ថា នឹងទទួលលទ្ធផលល្អដដែល ខណៈការតាំងចិត្តរបស់ក្រុមកម្ពុជាបូករួមការហ្វឹកហាត់កាន់តែល្អផងនោះ លោក សង្ឈឹមជឿជាក់ថា នឹងទទួលបានជ័យជំនះទៀត។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍DAVIS CUP គ្រុបទី៤ មាន៩ប្រទេសចូលរួមចែកចេញជា២ពូល A និង ពូលB ក្នុងនោះពូលAមាន4ប្រទេសទុកមេនីស្ថាន ម៉ុងហ្គាលី ប៊ូតាន និងកម្ពុជា ខណៈពូលBមាន៥ប្រទេសដូចជា ប្រទេសបារ៉ែនម្ចាស់ផ្ទះ ប្រទេសកាំ ប្រទេសឡាវ គុយវេត និងប្រទេសសបង្ហបុរី៕អត្ថបទ៖ ជាវ ចន្ធូ