ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង ខណៈ វិសាខា និងណាហ្គាវើលដ៍ ទទួលបាន ៣ពិន្ទុដូចគ្នា

អត្ថបទដោយ៖
Kien Sereyvuth

ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង ក្រោយយកឈ្នះក្រុមយុវជនបាទី ៧:០ ខណៈក្រុម វិសាខា និងណាហ្គាវើលដ៍ ក៏ទទួលបាន៣ពិន្ទុដូចគ្នា បន្ទាប់ពីយកឈ្នះគូប្រកួតរៀងៗខ្លួន ក្នុងសប្តាហ៍ទី២២ កាលពីចុងសប្តាហ៍ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា ជើងទី២ រដូវកាល ២០១៩។

ក្រុមព្រះខ័នរាជស្វាយរៀង កំពុងបន្តឈរកំពូលតារាង បន្ទាប់ពីបានយកឈ្នះ ក្រុមយុវជនបាទី ដោយយលទ្ធផល ៧-០ ដោយមាន ៥៨ពិន្ទុ, វិសាខា ឈរលេខ២ បណ្តោះ អាសន្ន ដោយមាន៥០ពិន្ទុ ក្រោយយកឈ្នះក្រុមក្រសួងការពារជាតិ ដោយលទ្ធផល ៣:០។ រីឯណាហ្គាវើលដ៍ ដែលឈរនៅលេខ៣ មាន៤៧ពិន្ទុ បន្ទាប់ពីយកឈ្នះខេត្ត កំពង់ចាម ៣-០។

ចំពោះ លទ្ធផល៤ប្រកួតផ្សេងទៀត នាជំនួបសប្តាហ៍ទី២២នេះដែរ រួមមាន៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ៤:១ អង្គរថាយហ្គ័រ, សូលទីឡូអង្គរ ១:០ អគ្គិសនីកម្ពុជា, គីរីវង់សុខសែនជ័យ ៣:២ ភ្នំពេញក្រោន ខណៈក្រុមបឹងកេត ២:២ អាស៊ីអឺរ៉ុប ចែកគ្នាម្នាក់១ពិន្ទុ។

សូមបញ្ជាក់ថា ការប្រកួតលីគកំពូលកម្ពុជា រដូវកាល២០១៩នេះ នៅសល់តែ៤សប្តាហ៍ទៀតប៉ុណ្ណោះ នឹងបញ្ចប់ការប្រកួត បង្រ្គប់សប្តាហ៍ទាំង២៦ ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាម្ចាស់ដំណែងជើងឯកតែម្តង តាមរូបមន្តប្រកួតសន្សំពិន្ទុសុទ្ធ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner