អ៊ីរ៉ង់ចេញមុខទាត់ចោលការចោទប្រកាន់ថា ខ្លួនកំពុងផ្តល់យន្តហោះដ្រូនទៅឱ្យរុស្ស៊ី

តេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានបញ្ជាក់ជាថ្មីថា ខ្លួនមិនបានផ្តល់អាវុធដល់រុស្ស៊ី រួមទាំងយន្តហោះដ្រូន ដើម្បីប្រើវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែននោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បាននិយាយក្នុងថ្ងៃចន្ទសប្តាហ៍នេះថា អ៊ីរ៉ង់សូមប្រើពេលវេលានេះប្រកាសម្តងទៀតថា ខ្លួនមិនបានឈរនៅខាងភាគីរុស្ស៊ី ឬអ៊ុយក្រែននោះទេ និងថា អ៊ីរ៉ង់ក៏មិនបានផ្តល់អាវុធដល់ភាគីជម្លោះណាមួយដែរ។

ទន្ទឹមគ្នា លោក Kanaani បានហៅការចោទប្រកាន់នេះថា ជា “ការនិយាយបោកបញ្ឆោតបែបនយោបាយដ៏អាក្រក់” ដែលធ្វើឱ្យប្រទេសមួយកំពុងរងការចោទប្រកាន់ថា បានបញ្ជូនអាវុធទៅភាគីម្ខាងក្នុងសង្រ្គាម ក្នុងនោះមានទាំងសព្វាវុធ និងឧបករណ៍យោធាមានតម្លៃរាប់ពាន់លានដុល្លារ។

ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់រូបនេះបានធ្វើការចោទសួរ ថាតើប្រទេសលោកខាងលិចកំពុងព្យាយាមធ្វើអ្វី ជាមួយការដឹកជញ្ជូនអាវុធដ៏ធំរបស់ពួកគេ ប្រសិនបើពួកគេគាំទ្រសន្តិភាព និងដំណោះស្រាយនយោបាយនៅអ៊ុយក្រែន៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner