រដ្ឋបាលខេត្តបាត់ដំបងនិងខេត្តប៉ៃលិន បានឯកភាពគ្នាកំណត់យក ស្ទឹងមង្គលបុរី នៅក្នុងស្រុកកំរៀង និង ស្ទឹងបរឡាង ស្រុកសំឡូតរបស់ខេត្តបាត់ដំបង ដើម្បីកែសម្រួលដម្រឹមព្រំប្រទល់រដ្ឋបាលខេត្ត របស់ខ្លួន
ខេត្តបាត់ដំបង ៖ ផ្ទៃដីក្នុងភូមិសាស្ត្រ នៃស្រុកចំនួន ០២របស់ ខេត្តបាត់ដំបង ប្រមាណជាង ០១ម៉ឺនហិកតាត្រូវបានកាត់ដម្រឹម និងធ្វើការកែសម្រួល នៃ ចំណុច
ព្រំប្រទល់រដ្ឋបាលខេត្តទាំង២ជាថ្មីឡើងវិញរវាងខេត្តបាត់ដំបងនិងខេត្តប៉ៃលិន ក្នុងឱកាសដែលថ្នាក់ដឹកនាំខេត្តទាំង២ បានជួបពិភាក្សាគ្នា និងធ្វើការផ្ទៀងផ្ទាត់ផែនទីរបស់ខេត្តទាំង២នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ នៅចំណុចស្ពា
នភ្នំដំបងស្ថិតនៅក្នុងភូមិសាស្ត្រឃុំមានជ័យ នៃស្រុកសំឡូត ខេត្តបាត់ដំបង។
ក្នុងជំនួបពិភាក្សានេះ ខាងប្រតិភូខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តម អភិ
បាលរងខេត្ត ប្រធានមន្ទីរជំនាញពាក់ព័ន្ធ ជាពិសេសប្រធានមន្ទីរដែនដីខេត្ត និងអាជ្ញាធរស្រុកពាក់ព័ន្ធទាំង២ខាងលើ របស់ខេត្តបាត់ដំបង។
ដោយឡែកប្រតិភូខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំសំខាន់ៗនិងមន្ទីរពាក់ជាច្រើនទៀត។
ការចុះពិនិត្យមើលនិងផ្ទៀងផ្ទាត់នូវចំណុចភូមិសាស្ត្រដែលត្រូវរៀបចំកែសម្រួលព្រំប្រទល់រដ្ឋបាល រវាង រដ្ឋបាលខេត្តបាត់ដំបង និង ខេត្តប៉ៃលិន នេះ គឺធ្វើឡើងបន្ទាប់ពីមានការណែនាំ និងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ឲ្យអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវធ្វើការដោះស្រាយរឿង បញ្ហាព្រំប្រទល់តំបន់រដ្ឋបា
លមួយឲ្យបានច្បាស់លាស់រវាងខេត្តទាំង២ក្នុងរយៈពេល ០២សប្តាហ៍ឲ្យចប់រួចរាល់។
តាមរយៈការជួបពិភាក្សារវាងឯកឧត្តម សុខលូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ បា
ន ស្រីមុំ អភិបាលខេត្តប៉ៃលិន គឺបានឯកភាពគ្នាជាគោលការណ៍ជាក់លាក់លើប្លង់ផែនទី ដោយ
កំណត់កែសម្រួលយកស្ទឹងទាំង២ជាព្រំប្រទល់
នៃរដ្ឋបាលខេត្តទាំង២។ដោយក្នុងនោះ នៅក្នុងស្រុកសំឡូត កំណត់យកស្ទឹងបរឡាង ដែលស្ថិ
តក្នុងភូមិសាស្ត្រនៃឃុំមានជ័យ និងផ្នែកខ្លះទៀតក្នុងឃុំសំឡូត ធ្វើជាព្រំប្រទល់ខេត្ត។ដោយឡែកនៅក្នុង ស្រុកកំរៀង កំណត់យកស្ទឹងមង្គលបុរី ដែលស្ថិតក្នុងភូមិសាស្ត្រនៃឃុំកំរៀងនិងផ្នែកខ្លះទៀត ក្នុងឃុំតាក្រី ដើម្បីធ្វើជាព្រំប្រទល៎ខេត្ត។
ក្នុងជំនួបលើស្ពានភ្នំដំបង នេះផងដែរ ឯកឧត្តម និងលោកជំទាវ អភិបាលខេត្តទាំង២(បាត់ដំបង-ប៉ៃលិន) បានជម្រុញដល់មន្ទីរដែនដីនៃខេត្តទាំង២ត្រូវបន្តជួបគ្នាដើម្បីធ្វើការងារជំនាញឲ្បបានកាន់តែលម្អិតច្បាស់ថែមទៀតនូវក្នុងការ
ផ្ទៀងផ្ទាត់ផែនទីរបស់ខេត្តនីមួយៗដើម្បីបន្ស៊ីឲ្យបានត្រឹមត្រូវជាក់លាក់ដល់ការឯកភាពសម្រេច
ក្នុងការទទួលស្គាល់នូវការកែសម្រួលព្រំប្រទល់រដ្ឋបាលជាក់លាក់ រវាង ខេត្តទាំង២ សម្រាប់ថ្ងៃ
អនាគត។
បើតាមការគូសបញ្ជាក់ពីមន្រ្តីជំនាញ បានឲ្យដឹងថា៖ ផ្ទៃដីដែលត្រូវកែសម្រួលផ្ទៀងផ្ទាត់កាត៎ដម្រឹមព្រំប្រទល់រដ្ឋបាលជាក់លាក់ជាថ្មីឡើ
ងវិញ រវាង ខេត្តបាត់ដំបង និង ខេត្តប៉ៃលិន ក្នុងនោះយ៉ាងហោចណាស់ផ្ទៃដីប្រមាណជាង១ម៉ឺន
ហិកតា ដែលស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលខេត្តបាត់ដំបង ត្រូវផ្ទេរប្រគល់ទៅខាងរដ្ឋបាលខេត្ត
ប៉ៃលិនកាន់កាប់វិញ ក្រោយពីចុះហត្ថលេខាទទួលស្គាល់ព្រំប្រទល់កែសម្រួលរួចហើយនោះ៕.
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន )

