នាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយមូលនិធិហ្វ្រេដហូឡូ (Fred Hollows Foundation) បានរៀបចំប្រារព្ធពិធីអបអរសាទរ ទិវាសុខភាពភ្នែកពិភពលោក ក្រោមប្រធានបទ “ស្រឡាញ់ភ្នែករបស់អ្នក”

កំពង់ចាម៖ នាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយមូលនិធិហ្វ្រេដហូឡូ (Fred Hollows Foundation) បានរៀបចំប្រារព្ធពិធីអបអរសាទរ ទិវាសុខភាពភ្នែកពិភពលោក ក្រោមប្រធានបទ “ស្រឡាញ់ភ្នែករបស់អ្នក” ដើម្បីចូលរួមអប់រំផ្សព្វផ្សាយដល់អ្នកសិក្សា និងបុគ្គលិកអប់រំ ពីសារៈសំខាន់នៃការថែទាំសុខភាពភ្នែក ការស្វែងរកសេវាពិនិត្យ និងការព្យាបាលជំងឺភ្នែកពីអ្នកជំនាញឯកទេសភ្នែក បានទាន់ពេលវេលា សំដៅកាត់បន្ថយ ភាពពិការភ្នែក និងគំហើញចុះខ្សោយ ដែលអាចចៀសវាងបាន។

ទិវានេះ ត្រូវបានរៀបចំឡើងក្រោមវត្តមានលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអញ្ជើញចូលរួមពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ គ្រឹះស្ថានសិក្សាមួយចំនួនក្នុងស្រុកកងមាស រដ្ឋបាលខេត្តកំពង់ចាម រដ្ឋបាលស្រុកកងមាស កម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល ស្ថាប័នជាតិ អន្តរជាតិ ដៃគូ អភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាលនៅប្រទេសកម្ពុជាដែលសរុបអ្នកចូលរួមមានចំនួន ៣០០នាក់។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះមូលនិធិហ្រ្វេតហូឡូប្រចាំនៅកម្ពុជាដែលតែងតែសហការជួយឧបត្ថម្ភគាំទ្រ ក្រសួង អប់រំ យុវជន និងកីឡា ទៅលើការពង្រឹងផ្នែកសេវាសុខភាពភ្នែកនៅតាមគ្រឹះស្ថានសិក្សាកន្លងមក ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner