ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ មិនទុកឱ្យនរណាម្នាក់អត់ស្បៀង ផលិតកម្មកើនឡើង អាហារូបត្ថម្ភល្អ បរិស្ថានល្អ នាំអោយជីវិតកាន់តែប្រសើរឡើងសម្រាប់ឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើនៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សម្រាប់ឆ្នាំនេះទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ មិនទុកអោយនរណាម្នាក់អត់ស្បៀង ផលិតកម្មកើនឡើង អាហារូបត្ថម្ភល្អ បរិស្ថានល្អ នាំអោយជីវិតកាន់តែប្រសើរឡើង ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី ១៧ខែតុលា ឆ្នាំ២០២២ នៅឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្នុងព្រឹត្តិការណ៍នេះដែរមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្កការដៃគូរព្រមទាំងប្រជាកសិករ និងបណ្តាសហគមន៍កសិកម្មជាច្រើន។

បន្ទាប់ពីការបង្ហាញពី លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងស្តីពី ដំណើការអភិវឌ្ឍប្រកបដោយផ្លែផ្កាជាពិសេសសក្កដានុពលនៃវិស័យកសិកម្មទាំងមូលខេត្តកំពង់ឆ្នាំង បង្ហាញអោយឃើញថា ការផលិតស្បៀងបានទទួលផលក្នុងបរិមាណច្រើនសម្រាប់ផ្គត់ផ្គង់ជីវិតរស់នៅក្នុងខេត្តផង និងនាំចេញតាមបណ្តាខេត្តនានាផង ដែរ។

លោក អាតូនីញូ ស៊ាវុននេ តំណាងស្តីទី អង្គស្បៀង និងកសិកម្មនៃសហប្រជាជាតិ បានមនប្រសាសន៍ថា ដើម្បីប្រកាន់ខ្ជាប់ នូវការសន្យារបស់យើងដោយ មិនទុកឱ្យនរណាម្នាក់អត់ស្បៀង ផលិតកម្មកើនឡើង អាហារូបត្ថម្ភល្អ បរិស្ថានល្អ នាំអោយជីវិតកាន់តែប្រសើឡើង គឹជាការសំខាន់ត្រូវការផ្លាស់ប្តូរប្រព័ន្ធកសិកម្មរបស់យើងអោយកាន់តែមានប្រសិទ្ធភាព និងបង្កើនការផលិតដើម្បីធានាបាននូវអាហារគ្រប់គ្រាន់។ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២២នេះ បានអំពាវនាវអោយមានសកម្មភាព និងសាមគ្គីភាពជាសកល ក្នុងការផលិតស្បៀងពីកសិដ្ឋាន ដល់ការបរិភោគក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចិរភាព។

ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាក្រសួងកសិកម្ម បានមានប្រសាសន៍ថា ទិវាស្បៀងអាហារពិភពលោកដែលយើងបានប្រារព្វធ្វើនៅពេលនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨១ ដែលមកដល់ពេលនេះគឹជាលើកទី៧៧ឆ្នាំហើយដែលបានបង្កើតអង្គការស្បៀង និងកសិកម្មសហប្រជាជាតិហៅកាត់ថា FAO ដែលជាព្រឹត្តិការណ៍ជាសកលរបស់អង្គការសហប្រជាជាតិ ដែលបណ្តាប្រទេសនានានៅលើពិភពលោកបានប្រារព្វទិវានេះឡើងក្នុងន័យបំផុសស្មារតី អោយយល់ដឹង និងទទួលស្គាល់អំពីតួនាទីដ៏មានសារសំខាន់ក្នុងវិស័យកសិកម្មក្នុងការដោះស្រាយសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ សុខមាលភាព និងអភិវឌ្ឍជនបទ ដែលគ្រប់អង្គពាក់ព័ន្ធទាំងអស់ត្រូវមនឆន្ទះចូលរួមយ៉ាងសំខាន់សំដៅទៅរកការបញ្ចប់ការអត់ឃ្លានរបស់ប្រជាជន នៃបណ្តាប្រទេសនៅទូទាំងពិភពលោកហើយក្នុងនោះក៏មានកម្ពុជាយើងផងដែរ។ ឯកឧត្តមបានបន្តទៀតថា ការប្រារព្វទិវាស្បៀងអាហារពិភពលោកក្នុងថ្ងៃនេះមានប្រទេស១៥០នៅលើពិភពលោកបានរៀបចំទិវានេះឡើង គឹបង្ហាញពីសារសំខាន់នៃសាមគ្គីភាពជា សកលក្នុងការលើកកំពស់ប្រព័ន្ធ កសិកម្មស្បៀងអាហារប្រកបដោយនិរន្តរភាព និងរបបអាហារដែលមានជីវជាតិគ្រប់គ្រាន់សម្រាប់មនុស្សទាំងអស់។

ឯកឧត្តមបានបន្តទៀតថា ឆ្លើយតបនឹងប្រធានបទទិវាស្បៀងអាហារពិភពលោកនៅពេលនេះចក្ខុវិស័យសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចិរភាពនៅឆ្នាំ២០៣០ ពលរដ្ឋកម្ពុជា និងទទួលបាននូវរបបអាហារប្រកបដោយ សុខមាលភាព និងសុវត្ថភាព ព្រោះកម្ពុជាបានបង្កើតនូងការពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផលិតកម្ម ស្បៀង ឆ្ពោះទៅរកការអភិវឌ្ឍបៃតងដែលយើងទាំងអស់គ្នាត្រូវតែបន្តការផលិតសំដៅការផ្គត់ផ្គង់គ្រប់គ្រាន់ និងឈានដល់ធ្វើវិនិយោគនិងការនាំចេញទៅក្រៅប្រទេសផងដេរ៕សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner