ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកា និងអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីបុណ្យសពប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី នាំយកថវិកានិងអំណោយ ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ចូលរួមក្នុងពិធីបុណ្យសពប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ឈ្មោះ សន ធួង ភេទស្រី អាយុ៤២ឆ្នាំ ទទួលមរណភាពកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ដោយរោគាពាធ និងបានបន្សល់ទុកនូវកូនកំព្រាម្តាយចំនួន៥នាក់ រស់នៅភូមិបេង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្តាយ ចំពោះមរណៈភាពរបស់លោកស្រី សន ធួងនិងបួងសួងសូមឱ្យវិញ្ញាក្ខន្ធលោកស្រី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយនៅព្រឹកថ្ងៃទី១៩ ខែ ឆ្នាំ២០២២ បាននាំយកអំណោយ ឧបត្ថម្ភក្នុងពិធីបុណ្យសព អង្ករ៥០គីឡូក្រាម មីជាតិពីរ កេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ និងថវិកាមួយផងដែរ ។

ក្រុមគ្រួសារសព និងប្រជាពលរដ្ឋ បានសូមគោរពថ្លែងអំណរគុណ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភ ក្នុងពិធីបុណ្យសព ដែលកំពុងមានការខ្វះខាតនេះ និងសូមគោរពជូនពរឯកឧត្តម លោក ជំទាវ និងលោក លោក ស្រីទាំងអស់ សូមបានជួបប្រទះតែសំណាងល្អ សុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច ៕
ដោយ ប៊ុន រដ្ឋា

ads banner