ទឹកជំនន់ និងការបាក់ដីវាយប្រហារកោះទេសចរណ៍ភូកេត ប្រទេសថៃ

ភូកេត៖ ភ្លៀងធ្លាក់ឥតឈប់ឈរ ទឹកជំនន់ ដីភក់ និងដាច់ភ្លើងបានបន្តញាំញីកោះទេសចរណ៍ភាគខាងត្បូងនេះ នាថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២នេះ។

អាជ្ញាធរខេត្តបានប្រកាសតំបន់គ្រោះមហន្តរាយក្នុងស្រុក Kathu, Muang និង Thalang ដើម្បីសម្រួលដល់ការផ្តល់ជំនួយ។ ភូមិកាម៉ាឡា ក្នុងស្រុកកាធូ រងការរអិលបាក់ដី បាក់

បង្គោលភ្លើង។ មន្ត្រីអគ្គិសនីសង្ឃឹមថា ពួកគេអាចស្តារថាមពលឡើងវិញ នៅល្ងាចថ្ងៃពុធនេះ។ ក៏មានការរអិលបាក់ដីនៅវត្ត Bang Thong នៅ Tambon Kathu ។

ក្រៅស្រុកកាធូ មានទឹកជំនន់នៅឃុំស្រីស៊ុនថន និងឃុំចុងថាល ស្រុកថាឡាង។ ផ្លូវ Thepkasattri ក្បែរអាកាសយានដ្ឋាន Phuket ស្ថិតនៅក្រោមទឹក ហើយមានការរអិលបាក់ដី នៅលើផ្លូវ Ban Phak Cheet-Ban Liporn ក្នុង tambon Pa Khlok។ នៅឃុំស្រីស៊ុនថន ទឹកជំនន់ខ្លាំងបានបំផ្លាញស្ពានមួយកន្លែង ខណៈ ស្ពានបណ្ដោះអាសន្នមួយត្រូវបានសាងសង់ដោយរង់ចាំការសាងសង់ឡើងវិញ ។

នៅក្នុងស្រុក Muang ទឹកជំនន់បានបង្កការព្រួយបារម្ភក្នុងតំបន់អាជីវកម្មនៃក្រុង Phuket។ ប្រឡាយKhong Bang Yai បានហៀរលើផ្លូវ Montree និង Phuket។ ក៏មានការរអិលបាក់ដីនៅលើផ្លូវ Ao Yon-Khao Khat ក្នុង tambon Wichit ផងដែរ។

ភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងទឹកជំនន់ត្រូវបានគេព្យាករណ៍ថា នឹងបន្តនៅភូកេត រហូតដល់ថ្ងៃព្រហស្បតិ៍ ឬថ្ងៃសុក្រ ដោយសារតែឥទ្ធិពលនៃព្យុះ Nesat នៅសមុទ្រចិនខាងត្បូង និងប្រព័ន្ធសម្ពាធខ្ពស់ពីក្រៅប្រទេស នេះបើតាមលោក Udomporn Kan ប្រធានផ្នែកបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយនៃខេត្ត Phuket៕ ប្រភពពីបាងកកប៉ុស្តិ៍ , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner