នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ៩នាក់ ទៅតុលាការផ្ដន្ទាទោសព្រឹកនេះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យ៩នាក់ ដែលពាក់ព័ន្ធនឹងបទល្មើស៥ករណីផ្សេងគ្នា ទៅតុលាការ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។ ក្នុងនោះមានបទល្មើស៖ ករណីទី១)ប្រើប្រាស់នូវសារធាតុញៀន ករណីទី២)ជួញដូរខុសច្បាប់នូវសារធាតុញៀន ករណីទី៣)លួច ករណីទី៤)ហិង្សា និងករណីទី៥)ប្រទូសកេរ្តិ៍។

មន្ត្រីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យទាំង៩នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយត្រូវបានបញ្ចាប់នីតិវិធី សាកសួរផងដែរ។ ពួកគេបានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner