សិប្បកម្មកែច្នៃសត្វ ទន្លេនមួយកន្លែងអាចបង្កើនចំណូលជីវភាពដល់បងប្អូនប្រជាពលរដ្ឋ ឃុំទឹកហូត ស្រុករលាបៀរ

កំពង់ឆ្នាំង ៖ ជន្លេនគឺជាសត្វល្មូនក្នុងដីមួយប្រភេទ ដែលគ្រប់គ្នារខ្ពើមអើមស្ទើរមិនហ៊ានប៉ះកាន់នោះទេ ប៉ុន្តែក្រោយពីមានសិប្បកម្មកែច្នៃជន្លេនមួយកន្លែងនៅភូមិអូរសណ្ដាន់ថ្មី ឃុំទឹកហូត ស្រុករលាប្អៀរ បែរជាប្រជាពលរដ្ឋនៅតំបន់នោះមាន ឱកាសរកកម្រៃពីសប្បកម្ម ធ្វើជន្លេននៅទីនោះដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ បានល្អប្រសើរទៅវិញ ។

លោក មុីង ប៊ុន ទី អាយុ ៦៧ឆ្នាំបានឲ្យដឹងថា គាត់បានមកធ្វើការនៅក្នុងសិប្បកម្មកែច្នៃជន្លេននេះអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយក្នុងមួយថ្ងៃ គាត់រកចំណូលបានប៉ុន្មានពី៣ទៅ៤ម៉ឺនរៀល ពីការលាតសត្វជន្លេនវះរួចហាលលើចង្អើ ប៉ុន្តែក្មេងៗ មានភាពរហ័ស
រហួន អាចហាលដល់ទៅជាង ២០០ចង្អើរ គ្រាដែលក្នុងមួយចង្អើរមានតម្លៃ ៤០០រៀល ឬអាចនិយាយបានថា រកប្រាក់ចំណូលពី៨ទៅ១០ ម៉ឺនរៀលក្នុងមួយថ្ងៃ។

ចំណែកក្មេងៗដែលឆ្លៀតពេលទំនេរពីរៀនសូត្រ១ពេលក្នុងមួយថ្ងៃ បានមកធ្វើការហាលជន្លេន ក៏អាចរកចំណូលបានប្រមាណជាង ២ម៉ឺនរៀលតែក្នុងមួយពេល ស្ត្រីរូបនោះបានបញ្ជាក់ថានៅក្នុងរោងសិប្បកម្មនេះមានអ្នកមកធ្វើជន្លេនចន្លោះពី៣០ ទៅ ៤០នាក់ប៉ុណ្ណោះ ប៉ុន្តែបើនៅចុងភូមិវិញ មានសិប្បកម្ម ធ្វើជន្លេន មួយកន្លែងដែរ ដែលមានមនុស្សច្រើនជាងប្រមាណ ៦០នាក់ មានន័យថា អ្នកភូមិអូរសណ្ដានថ្មីប្រមាណ ១០០នាក់ បានរកកម្រៃ ពីសិប្បកម្មកែច្នៃជន្លេនេះ។

ស្ត្រីម្នាក់ដែលសុំអនុញ្ញាតមិនបញ្ចេញឈ្មោះ និងជាមេការមើលការខុសត្រូវក្នុងសិប្បកម្មខាងលើបានឲ្យដឹងថា សិប្បកម្មនេះជារបស់ក្រុមហ៊ុនបរទេសមួយ ដែលបានប្រមូលទិញទន្លេនពីកសិករនៅខែទឹកឡើង ដោយក្នុង១គីឡូក្រាម ថ្លៃពី២៥០០ ទៅ ៣០០០រៀល។

ប៉ុន្តែពេលខ្លះក៍ទិញដល់ ៤០០០រៀល ក្នុង ១គីឡូក្រាមដែរ ប្រសិនបើទិញតពីជាឈ្មួញកណ្ដាលយកមកលក់បន្ត។

ស្ត្រីមេការរូបនោះបានបន្តថា៖ គាត់មិនបានដឹងថាតើសត្វជន្លេនដែលគេប្រមូលទិញរួចយកមកហាលឱ្យស្ងួតនោះ គេយកទៅធ្វើអ្វីនោះទេ ប៉ុន្តែមានប្រភពមិនច្បាស់ការថា គឺគេយកទៅធ្វើគ្រឿង
សំអាងមានដូចជា ឡេ និងក្រែមលាបមាត់ជាដើម ចំពោះជន្លេនដែលទិញមក គេឲ្យកម្មករបញ្ចូលក្នុងម៉ាស៊ីនវះជន្លេន រួចយកមកដាក់ឲ្យអ្នកតម្រៀបលើចង្អើរយកទៅហាល ។

ពេលឆ្អើក្រៀម សត្វជន្លេនដែលមិនមានប្រឡាក់អំបិលនោះ ត្រូវបានច្រកក្នុងការ៉ុងហើយដឹកទៅភ្នំពេញ ឬបន្តដឹកទៅប្រទេសណាទៀត គាត់មិនដឹងនោះទេ ។ ប៉ុន្តែសត្វជន្លេនដែលសិប្បកម្មនេះធ្វើ គឺក្នុងមួយឆ្នាំបានតែមួយរដូវទេក្នុងខែទឹកឡើង ធ្វើបានតែ ៣ខែប៉ុណ្ណោះ ក្រៅពីខែនោះ គឺគ្មានជន្លេនធ្វើទៀតនោះទេ ។

ទោះយ៉ាងណាក៏ដោយចុះបើតាមការអង្កេតជាក់ស្ដែងទាំងមនុស្សចាស់និងក្មេងៗនៅតំបន់នោះអាចរកកម្រៃពីការធ្វើការងារនៅក្នុងសិប្បកម្មជន្លេននេះ ក្នុងម្នាក់ចន្លោះពី ៣ទៅ១០ម៉ឺនរៀលដែរក្នុង ១ថ្ងៃ ដែលអាចបញ្ជាក់បានថាបានជួយផ្គត់ផ្គង់ជីវភាពបានមួយគ្រាដែរ ៕
សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner