ប្រធានគណបក្សខ្មែរតែមួយ ៖ ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី កំពុងបណ្តុះគំនិតសងសឹកនិយម

ភ្នំពេញ៖ប្រធានគណបក្សខ្មែរតែមួយ បានហៅការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី មេខ្លោងឧទ្ទាម និងជាពូជត្រកូលក្បត់បីជំនាន់ កំពុងបណ្តុះគំនិតសងសឹកនិយម បង្កើតវប្បធម៌លាបពណ៌ញុះញុង់ វប្បធម៌ក្តិចត្រួយ និងចេតនាបំផ្លាញសុខសន្តិភាពក្រោមរូបភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យបែបបរទេសនិយម។

លោក គុជ លី ស្ថាបនិកនិងជាប្រធានគណបក្សខ្មែរតែមួយកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ផ្ញើជូនទណ្ឌិត សម រង្ស៊ី បានលើកឡលងថា ទណ្ឌិត សម រង្ស៊ី បានដឹកនាំបួនគណបក្សពីអតីតកាល ដោយបានចូលរួមប្រកួតប្រជែងតាមរយៈការបោះឆ្នោតគ្រប់ អាណត្តិចាប់តាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៣។ ជាអពមង្គលចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០១៧ រហូតដល់បច្ចុប្បន្ននេះ គឺបានក្លាយជាប្រធានគណបក្សខ្យល់ពិភពលោក។ ជាការពិត គ្រប់ការអំពាវនាវអកុសលរបស់ទណ្ឌិតរូបនេះ គឺបានបង្ហាញពីអត្តចរិតអសនិទាននយោបាយពិតរបស់ទណ្ឌិតរូបនេះចំពោះប្រទេសជាតិ ប្រជាពលរដ្ឋ និងម្ចាស់ឆ្នោត ដោយសារតែទណ្ឌិតបានកំពុងបណ្តុះគំនិតសងសឹកនិយម បង្កើតវប្បធម៌លាប​ពណ៌​ញុះញុង់ វប្ប ធម៌ក្តិចត្រួយ និងចេតនាបំផ្លាញសុខសន្តិភាពក្រោមរូបភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបបរទេសនិយម។

លោក គុជ លី ស្ថាបនិកនិងជាប្រធានគណបក្សខ្មែរតែមួយ(រូបថតឯកសារ)

លោក គុជ លី បានបន្តថា ការបង្កើតព្រឹត្តិការណ៍ដដែលៗ និងការអំពាវនាវធ្វើបដិវត្តន៍​ពណ៍របស់ទណ្ឌិតរូបនេះ គឺបានរំលោភរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ បានរំលោភកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងបានប្រមាថមើលងាយប្រជាពលរដ្ឋខ្លួនឯង ដែលជាម្ចាស់ឆ្នោតធ្វើការសម្រេចជោគវាសនាប្រទេសជាតិរបស់ខ្លួន តាមរយៈការចូលរួមបោះឆ្នោតនីតិកាលនីមួយៗ។ ប្រជាពលរដ្ឋខ្មែរទូទៅនៅចងចាំមិនភ្លេចនូវព្រឹត្តិការណ៍អកុសលដែលទណ្ឌិតរូបនេះបានបង្កើត ឡើងដូចជា៖ យុទ្ធនាការបោះឆ្នោតឆ្នាំ២០០៣ “មានស៊ី អត់សែន មានសែន អត់ស៊ី យុទ្ធនាការបោះឆ្នោតឆ្នាំ ២០១៨ “ដេកផ្ទះឈ្នះឯង និងយុទ្ធនាការម្រាមដៃស្អាត “៩ វិច្ឆិកា ២០១៩ ការធ្វើបដិវត្តន៍ពណ៌” និងតាមF/B page “១៦ តុលា ២០២២ ក្នុងគោលបំណងធ្វើបដិវត្តន៍ទាហានប៉ូលីសចូលចាប់ ហ៊ុន សែន ឆ្នាំ២០២៣”។

ស្ថិតក្នុងបរិការណ៍នេះ លោក គុជ លី អ្នកនយោបាយជំនាន់ក្រោយបានស្នើទណ្ឌិតសម រង្ស៊ី មេត្តាបោះបង់ចោលនូវវប្បធម៌នយោបាយសងសឹកនិយមនៃត្រកូល “សម” និងនយោបាយ “ទឹកឡើងត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី គឺមិនមានផលប្រយោជន៍អ្វីទាំងអស់សម្រាប់ប្រជាជាតិខ្មែរ និងមាតុភូមិកម្ពុជាដ៏កម្សត់។ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នៃរដ្ឋសភា ដូច្នេះសូមជ្រើសរើសគណបក្សណាមួយដែលខ្លួនពេញចិត្តពេញថ្លើមចូលរួមប្រកួតប្រជែង តាមរយៈការ បោះឆ្នោតរៀបចំដោយ “គ.ជ.ប” និងស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សនៅក្នុងប្រទេសកម្ពុជា៕ ដោយៈ ពលជ័យ

ads banner